ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត សហការជាមួយកម្លាំងកងទព័តំបន់សឹករងខេត្ត ដឹកនាំលោកឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ១៣ វិច្ឆិកា ២០១៩ បានចុះអន្តរាគមន៍បង្ក្រាបជនជាតិចិនមួយក្រុម ដែលចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកនិងធ្វើទារុណកម្មជំរិតទារប្រាក់ នៅផ្ទះមួយកន្លែង ក្នុងក្រុម២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ម្តុំមុខពន្ធធនាគារខេត្ត ផ្លូវចូលក្បាលឆាយ ។
បើតាមលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី បានប្រាប់អោយដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ភេទប្រុស និងជួយរំដោះយកជនរងគ្រោះចំនួន៤នាក់ភេទប្រុសដូចគ្នា ហើយក្នុងចំណោមជនរងគ្រោះសុទ្ធតែមានស្នាមរបួស ដោយសារការធ្វើទារុណកម្មពីក្រុមជនសង្សយ័។
ក្រៅពីនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត ហើយបច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរសាវតាបន្ថែម ដើម្បីអនុវត្តន៍តាមច្បាប់ ៕ ឆ្លាម សមុទ្រ