ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការទូតសហរដ្ឋអាមេរិក ស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យយោធាជាមួយខ.ភ.ម

ចែករំលែក៖

ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ សម្តែងការកោតសរសេីរនិង​វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងយោពលខេមរភូមិន្ទ (ខ.ភ.ម) និងកងទ័ពសហរដ្ឋអាមេរិក ក្នុងរយះពេលកន្លងមក។ ក្នុងនោះភាគីអាមេរិក ចង់ស្តារទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ឱយកាន់តែប្រសេីរទ្វេឡេីងថែមទៀត។            

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងដូច្នេះក្នុងឱកាសជួបសាវនាការ ជាមួយឯកឧត្តម W.patrick Murpphy ឯកអគ្គរដ្ឋទូតវិ សាមញ្ញ ពេញសមត្ថភាព សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណា ចក្រកម្ពុជា នាបន្ទប់សាវនាការនា” វិមានសន្តិភាព”កាលពីរសៀ លថ្ងែ ពុធ ២ រោច ខែ កក្តិក ឆ្នាំ កុរ ឯកស័ក ព-ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។         

ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក លោក W. Patri ck Mur phy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យយោធាជាមួយប្រ ទេសកម្ពុជា។

ប្រមុខការពារជាតិកម្ពុជាសម្តេចពិជ័យសេនា  ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីអាមេរិកចង់ឱ្យមានកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱយកាន់តែល្អប្រសេីរ។

សម្តេចពិជ័យសេនា ថ្លែងថា៖ «លោក W. Pa trick Murphy ចង់ឱ្យមានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកឱ្យបានប្រសេីរ ក្នុងនោះបានលម្អិតជាក់ស្តែងនូវបញ្ហាមួយចំនួនដូចជា ចង់ឱ្យមាន ទស្សនកិច្ចនាវាចូលសំចតឡើងវិញ ការបើកហ្វឹកហ្វឺនរួម និងរឿងមួយចំនួនទៀត»។

ប្រមុខការពារជាតិកម្ពុជា ឱ្យដឹងទៀតថា : ការលើកឡើងនូវសំណើរមួយចំនួនរបស់ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិករូបនេះ ហាក់បីដូចស្តារឡើងវិញ នូវទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ព ប្រទេសទាំងពីរ កាន់តែល្អប្រសើរឡេីងទៀត។ បន្ថែមពីនេះ លោក W. Patrick Murphy ចង់ ឱ្យកងទ័ពមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេស ម៉ាលី ផ្តល់កិច្ចសហប្រតិបត្តិការ ផ្តល់ព័ត៌មាន ទៅវិញទៅមករវាងកងទ័ពប្រ ទេសទាំងពីរ ឱ្យកាន់តែប្រសើរឡេីង។

ចំពោះសំណើរនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសស្វា គមន៍ចំពោះទូតអាមេរិក ព្រោះជាបញ្ហារួមរវាងបណ្តាកងទ័ពប្រ ទេសនានា កំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គ ការសហប្រជាជាតិ នៅក្នុងប្រទេសកំពុងតែហែកហួរ ដោយ សភ្លើងសង្គ្រាមនៅលើពិភពលោក និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា។

សម្តេចបន្តថា: កិច្ចសន្ទនានេះ គឺភាគីអាមេរិក ចង់ឱ្យមានកិច្ចសហប្រតិបត្តិការយោធា ពិសេសការធ្វើលំហាត់ហ្វឹកហ្វឺនយោ ធារួមគ្នា ឱ្យកាន់តែឆាប់រហ័ស។ ប្រទេសកម្ពុជាតែងតែស្វាគមន៍ មិនបិទការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយបណ្តាប្រទេសណា មួយទេ ប៉ុន្តែកម្ពុជា ត្រូវការពេលវេលា លទ្ធភាព កាលៈទេស ទាមទារឱ្យអនុវត្ត ប៉ុន្តែប្រសិនបើការធ្វើនោះហួសពីសមត្ថភាព ក៏កម្ពុជាមិនទទួលយកបានដែរ ៕ សុខដុម


ចែករំលែក៖