ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងចំនួន៤បាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរាចរណ៍ពីរផ្សេងគ្នា ដែលបានកើតឡើងក្នុងថ្ងៃតែមួយ ។
យោងតាមរបាយការណ៍នគរបាលជំនាញផ្នែកសណ្ដាប់ធ្លាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ នៅវេលាម៉ោង២១ និង០០នាទី ថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិអូតអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AT 6226 ធ្វើដំណើរឌុបគ្នាក្នុងទិសដៅពីជើង ឆ្ពោះទៅទិសខាងត្បូងក្នងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូឌុបគ្នាដែរ(ក្មេងៗ)ពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសង់ខាងសរុប ៤នាក់ ។
របាយការណ៍នគរបាលដដែលបន្តថា លុះនៅវេលាកណ្ដាលអធ្រាតុថ្ងៃខែដដែល នៅកំណាត់ផ្លូវក្រាលកៅស៊ូចូលទៅវត្តឈូកមាស ស្ថិតក្នុងភូមិតាកែវក្រោម ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបរ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK 1984 លុះមកដល់កន្លែងកើតហេតុបានទាក់ក.កម្មករលើកស្រូវដែលកំពុងជិះលើរថយន្តជាមួយនឹងខែភ្លើងដាក់កាត់ផ្លូវ បណ្ដាលឲ្យធ្លាក់បោកក្បាលស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។
របាយការណ៍បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីលើក បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្លាប់ចំនួន ៥នាក់ខាងលើ ជនរងរបួសធ្ងន់ចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកសាកសពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បីយកទៅចាតើចែងធ្វើបុណ្យតាមប្រណី ដោយវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចំាដោះស្រាយគ្នា ៕ បុឹម ពិន