ព័ត៌មានទាន់ហេតុការណ៍៖

បុរសវិកលចរិកម្នាក់ស្រវឹងខួបលង់ទឹកស្ទឹងសែនស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវិកលចរិកម្នាក់លង់ទឹកស្ទឹងសែនស្លាប់ កាលពីវេលាម៉ោង ១៣និង០៥ នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចក្នុងទឹកស្ទឹងសែន ភូមិកំពង់ក្របៅ សង្កាត់កំពង់ ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹង ចំរើន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ ឈ្មោះ ស៊ឹម រ៉ា ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនប្រុសរបស់ខ្លួន ឈ្មោះ គឹម ចំរើន ជាមនុស្សមានសតិមិនគ្រប់ និងផឹកស្រាប្រចាំបានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង១០នាទី ដោយបន្សល់ទុកស្បែកជើងនៅមាត់ស្ទឹងសែន មុខផ្ទះខ្លួន ហើយសង្ស័យស្រវឹងស្រា លង់ទឹក ប៉ុន្តែរកមិនឃើញ រហូតមកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១៣និង០៥នាទី ទើបរកឃើញសពជនរងគ្រោះនៅក្នុងទឹកស្ទឹងសែនកន្លែងបាត់ខ្លួន ។

ការសនិដ្ឋាន សពជនរងគ្រោះ ឈ្មោះ គឹង ចំរើន បានស្លាប់ដោយសារលង់ទឹក មូលហេតុ ស្រវឹងស្រាជាប្រចាំបាត់បង់ស្មារតី ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ច សហការជាមួយរដ្ឋអំណាចបានចុះដល់ទីកន្លែងកើតហេ តុដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសព នៅលើសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ រួចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖