ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ អគ្គិភ័យបានឆេះផ្ទះពលរដ្ឋថ្មក្រោមឈើលើចំនួន២ខ្នងអស់ទាំងស្រុង និងរោល២ខ្នងអស់៣០%ផ្សែងទៀតនៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖​ មានគ្រោះអគ្គិភ័យ​មួយបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង ដែលធ្វើពីថ្មក្រោមឈើលើ ស្ទើរតែទាំងស្រុង​ ​និងចំនួន២ខ្នងក្បែរគ្នា បានរោលខូចខាតអស់៣០%ផ្សេងទៀត ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០​នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅផ្លូវបេតុងលេខ២០២ ផ្ទះលេខ​១២៧ ក្រុម២ភូមិត្នោតជ្រុំ៤​ សង្កាត់​បឹងទំពុនទី​២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ​ អ៊ុច​ សុខហេ​ងភេទស្រី អាយុ៧២ឆ្នាំ ស្នាក់នៅផ្ទះ​កើតហេតុខាងលើ​ មានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ​ រងកាខូចខាតស្ទើរទាំងស្រុង​ និងផ្ទះមួយខ្នងទៀតនៅក្បែរគ្នា ក៏រងការខូចខាតស្ទើទាំងស្រុងដូចគ្នាផ្ទះទាំង២ខ្នង សង់ពីថ្មក្រោមឈើលើ ។ ជាមួយគ្នានោះ ក៏មានផ្ទះចំនួន២ខ្នងទៀត ដែលនៅក្បែរ ក៏បានរោលធ្វើឲ្យខូចខាត៣០%ផងដែរ ។

យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះដែលឆេះនោះ គឺដំបូងចេញពីផ្ទះមួយដែលមានឈ្មោះ​ អ៊ុច​ សុខហេង​ ដែលបានឮសំឡេងផ្ទុះចេញមកពីខាងក្នុងផ្ទះហើយបានបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះចេញមក ក៏មានអ្នកនៅក្បែរនោះ បាននាំគ្នាយកទឹកបាញ់ពន្លត់បឋមដែរ តែបាញ់មិនរលត់ទើបបណ្តាលឲ្យមានការាលដាលដល់ផ្ទះមួយខ្នងទៀត ដែលនៅក្បែរនោះ ជាផ្ទះឈើលើថ្នក្រោមដូចគ្នាបង្កឲ្យមានអណ្តាតភ្លើងកាន់តែខ្លាំង រួចក៏មានសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ តែដោយសារមានខ្យល់បោកបក់ខ្លាំងពេកទើបបណ្តាលឲ្យផ្ទះទាំង២ខ្នងនោះឆេះអស់ស្ទើរទាំងស្រុងទើបរលត់ ។

ក្នុងប្រតិបត្តិការជួយបាញ់ពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿងទើបរលត់ទៅវិញជាស្ថាពរ ហើយក្នុងហេតុការណ៍ដែរមិនមានអ្នករង​របួសទេ។ ចំពោះការខូចខាតឆេះផ្ទះអស់ចំនួន២ខ្នងទាំងស្រុង និងម៉ូតូចំនួន២គ្រឿង និងរោលជញ្ចាំងផ្ទះអ្នកជិតខាងចំនួន២ខ្នងខូចខាត៣០%ទៀត ហើយមូលហេតុ បណ្តាលមកពី​ទុស្សេ​ខ្សែ​ភ្លើង ៕ ភារ៉ា ដង្កោ


ចែករំលែក៖