ព័ត៌មានទាន់ហេតុការណ៍៖

អ្នកមានលុយមានអំណាចរំលោភយកដីច្រាំងទន្លេយ៉ាងអាណាធិបតេយ្យនៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ច្រាំងទន្លេសាប និងទន្លេងមេគង្គ នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារដែលដីតំបន់នោះកំពុងត្រូវប៉ាន់ឡើងកប់ពពកជាហេតុធ្វើឱ្យ ត្រូវបានក្រុមហ៊ុន និងអ្នកមានលុយ មានអំណាចមិនចេះឆ្អែតឆ្អន់ចង់បាននាំគ្នាបុកគ្រឹះ ធ្វើរបង រំលោភយកជាកម្មសិទ្ធិបណ្តើរហើយ ពុំត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វា ក៏ដូចសាលា រាជធានីភ្នំពេញយកចិត្តទុកដាក់ទប់ស្កាត់នោះទេ ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថាជាការឃុបឃិតគ្នាទើបអាចធ្វើបាន ។

ជាក់ស្តែង ភូមិ គ្រឹះ ធំៗ ចំនួន២ ស្ថិតនៅក្នុងភូមិ ដើមគ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វា បានសាងសងដោយបុកគ្រឹះរំលោភចូលច្រាំងទន្លេសាបប្រមាណជាង២០ម៉ែត្រ ដែលអ្នកណាៗក៏មើលឃើញដែរ បើសិនគេធ្វើដំណើរតាមស្ពានបេឡេឫស្សីកែវ ។ ក្រៅពីនោះ ក៏មានសំណង់របងជាច្រើនទៀតកំពុងតែសង់រំលោភយកច្រាំងទន្លេសាបហើយ សំណង់ទាំងនោះ បានសាងសង់រួចរាលហើយ និងខ្លះទៀតកំពុងតែសាងសង់។

ប្រភពពត៌លួចខ្សឹបអោយដឹងទៀតថា ក្នុងចំណោមភូមិគ្រឹះទាំង២នោះ មានភូមិ គ្រឹះមួយ ដែល គេអះអាងថាមានម្ចាស់ឈ្មោះពៅ ដែលល្បីថាជាថៅកែ បើកខារ៉ាអូខេស្ទីមសោណាមានសេវ៉ាផ្លូវភេទ ជ្រោកក្រោមស្លាកសណ្ឋាគារវ៉ាស៊ីន តោន បានបុកគ្រឹះ រំលោភយកច្រាំងទន្លេសាបនិងបានសាង់សង់យ៉ាងរំភើយ ។

តាមមន្រ្តីសង្កាត់ ព្រែកតាសេកម្នាក់ បានអោយដឹងថា មុន ចាប់ផ្តើមសាង់សង់រំលោភ សង្កាត់ ក៍បានរាយការណ៍ទៅសាលាខណ្ឌជ្រោយចង្វារតែក្រោយមកក៍ស្ងាត់ឈឹងហើយ សំណង់ទាំងនោះ សាងសង់ដោយរលូន។មន្រ្តីរូបនោះបានអោយដឹងទៀតថា នៅមាត់ទន្លេ មានផ្លូវលំមួយ តែពេលនេះគេរំលោភទាំងផ្លូវនិងច្រាំងទន្លេតែម្តង ពោលគឺគ្មានផ្លូវទៀតទេ តែអាជ្ញាធរហាក់ងាប់ត្រគៀកស្តូកតែម្តង ។

តាមព័ត៌មានបានលួចខ្សឹបទៀតថា គ្មាន នណាម្នាក់ហ៊ាននោះទេព្រោះឈ្មោះពៅ ថៅកែវ៉ាស៊ីនតោន មានលុយមានអំណាចណាស់ក្រៅពីនោះ សុទ្ធតែអ្នក មានលុយ និងមានអំណាច ដែលបានរំលោភយកច្រាំងទន្លេ ។

ដោយឡែកទៀត ច្រាំងទន្លេមេគង្គ កំពុងរងការរំលោភ យកដូចគ្នា ដែរ ដូចជា នៅខាងជើង កំពង់ដស្វាយជ្រុំ និងមុខ វិហារអ៊ិស្លាម ឈៀងខាងត្បូង ក្នុងសង្កាត់ជ្រោយចង្វារ ជាដើម ។

ទីតាំងមួយនៅខាងកើតខុនដូរបស់លោកប៊ុនជេស្ជនោះត្រូវបានគេបុកគ្រឹះ ចាក់ធ្នឹម រំលោភចូលច្រាំងទន្លេ ប្រមាណ៥ម៉ែត្រ ហើយលាតសន្ធឹងតាមដងទន្លេមេគង្គប្រមាណ៧០ម៉ែត្រ។ ការំលោភយកយ៉ាងអាណាធិបតេយ្យនេះត្រូវបានគេដឹងថា បានបុកគ្រឹះនៅពេលថ្មីៗនេះ ហើយ គ្រោង នឹងរៀបឥដ្ឋនៅពេលឆាប់ៗនេះ ។
សូមរំលឹកប៉ុន្មានឆ្នាំ មកហើយ សំណង់កំពស់៧ជាន់ មួយកន្លែង នៅក្បែរ(រដ្ឋាករទឹក) បានសាងសង់អត់ច្បាប់និងរំលោភច្រាំងទន្លេមេគង្គ ត្រូវបានអាជ្ញាធរ ខណ្ឌជ្រោយចង្វារ ហាមឃាត, រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួង នគរូបនីយ៍កម្មនិងសំណង់បានចេញសេចក្តីជួនដំណឹង អោយវាយចោលហើយសំណង់នោះបន្តសង់រហូតរួចរាល់ នឹងហើយសម័យដុល្លារ និងអំណាចបក្សពួកបានធ្វើអោយច្បាប់ គ្មានកម្លាភាព ។

ពាក់ពន្ធ័នឹងបញ្ហានេះត្រូវបានមជ្ឈដ្ឋានមហាជនបាន សង្ស័យថាសុទ្ធតែជាការត្រូវរ៉ូវគ្នាទើបអាចធ្វើបាន បើមិនដូចច្នេះទេសូម្បីតែប្រជាពលរដ្ឋធ្វើរបងតូចតាចនៅលើដីស្របច្បាប់របស់ខ្លួនក៏មិនបានដែរ អាជ្ញាធរមកដល់ភ្លាម ។
ទាក់ទិននឹងរឿងនេះ លោកវុធ សូវៀត ប្រធានអន្តរវិស័យខណ្ឌជ្រោយចង្វា បានប្រាប់តាមទូរសព្ទ័ថា រឿងនេះគាត់មិនទាន់បានដឹងនៅឡើយទេ ដូចជាចន្លោះប្រហោងរឿងនេះបន្តិច ៕ ជ្រោយពេជ្រ


ចែករំលែក៖