ភ្នំពេញ៖ ជនសង្ស័យជាសិស្សសាលាវិទ្យាល័យជម្ពូវន្ត២នាក់ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីកម្មការិនីរោងចក្របានសម្រេចនៅលើកំណាត់ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល ហើយព្យាយាមជិះគេចខ្លួនត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាងឃាត់ជាប់នៅចំនុចផ្លូវជាតិលេខ៣ភូមិភាសង្កាត់ប្រទះឡាងខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមាន ឈ្មោះ គង់ ចាន់ធឿន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យទាំង២នាក់ខាងលើទី១ ឈ្មោះ អៀង ចាន់ដែន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស និងទី២៖ឈ្មោះ សុក សុផានិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅសាលាជម្ពូវន្ត ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានចេញពីធ្វើការរោងចក្រនៅផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទះ និងដើរបំណងទៅហូបបាយភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកម៉ាក ឌ្រីមសង់ C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-1742 មកធ្វើឲ្យសកម្មភាពឆក់ទូរស័ព្ទរបស់រងគ្រោះម៉ាកអាយហ្វូនបានសម្រេចហើយព្យាយាមជិះគេចខ្លួនសំដៅទៅទិសខាត្បូងភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនុងសមត្ថកិច្ចដេញរហូតទៅដល់សង្កាត់ប្រទះឡាងទើបសមត្ថកិច្ចឃាត់បានតែម្តង ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោប្រគល់ទៅឲ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ភ្លើងឆេះរទះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ