ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ប្រទះឃើញរថយន្តស៊េរីទំនើប១គ្រឿង ដែលគេយកមក​ប្លុង​ចោល​អស់១យប់

ចែករំលែក៖

​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ផ្ទាល់ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បានចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌដង្កោ នៅវេលា​ម៉ោង​១២ ​និង​១០​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បាន​ប្រទះឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក CHEVROLET MALIBO ស៊េរី ឆ្នាំ​២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3236 យកមកប្លុង​ចោល នៅ​ភូមិ​ស្រែ​ញ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

យោង​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅប្រហែលវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ គាត់​បានឃើញ​ជនជាតិ​ចិន ២-៣​នាក់​បាន​ជិះ​រថយន្ដ​ខាងលើ មក​ឈប់​នៅ​ចំណុច​ខាងលើនេះ ហើយក៏ដើរចេញទៅបាត់រហូតដល់ភ្លឺក៏មិនឃើញមកវិញ ទើបមានកម្លាំងនគរបាលខណ្ឌដង្កោ ចុះល្បាតឃើញបែបនេះក៏ចាត់ចែងតាមជំនាញរបស់គាត់ ។

បច្ចុប្បន្ននេះ កម្លាំង​សមត្ថកិច្ច​បាន​ស្ទូច​យករថយន្តខាងលើទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ម្ចាស់​ដើម​មក​ទទួលយក​ទៅវិញ​៕ ភារ៉ា ដង្កោ


ចែករំលែក៖