ព័ត៌មានទាន់ហេតុការណ៍៖

ទឹកប្ដូរនិស្ស័យចូលខ្លួនបណ្ដាលឲ្យយុវជនឈាមរាវ២នាក់ផ្ទុះទំនាស់សំដី វាយគ្នាបែកក្បាលដេរ៨ថ្នេរ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ យុវជនឈាមរាវម្នាក់ប្រើអំពើហិង្សាយកខ្សែក្រវាត់វាយជនរងគ្រោះបណ្ដាលឲ្យ ដាច់រយះក្បាល ដេរ៨ថ្នេរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកសិដ្ឋានស្រែប្រាំង ខាងកើតបឹងរៀល ភូមិសាស្រ្តភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ 

 សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ របួសបែកក្បាល (ចំហៀងខាងក្រោយ) ដេរ៨ថ្នេរ ។ ជនសង្ស័យឈ្មោះ លុយ លឹមឌី ភេទ.ប្រុស អាយុ១៩ឆ្នាំនៅភូមិត្រពាំងពោធិ៍ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។  មូលហេតុ: ស្រវឹងស្រា ។ 

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យផឹកស្រាបៀនៅចំណុចកើតហេតុ ជាមួយកម្មករធ្វើការជាមួយគ្នាសរុប៧នាក់ លុះពេលផឹកអស់ស្រាកន្លះកេស(ម៉ោងកើតហេតុ) ជនសង្ស័យទៅហូបបាយ ហើយក៏មានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ ពេលនោះជនសង្ស័យខឹងយកខ្សែក្រវ៉ាត់ វាយក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលតែម្ដង ។  ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួន រីឯជនរងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍៕ ប៊ុនរិទ្ធី


ចែករំលែក៖