ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបឃាត់ខ្លួនជនសង្សស័យប្រុសស្រី១០នាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកអង្គស្នួល បើកប្រតិបត្ដិការបង្រ្កាបករណីជូញដូរ  និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ៨៨ ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១១កញ្ចប់  និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្ដិការបង្រ្កាបនេះ ធ្វើឡើងនៅក្នុងបន្ទប់លេខ២៤ ,២៥  និង២៨ នៃផ្ទះសំណាក់ខាងលើនេះ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ១០នាក់ដែលត្រូវបានចាប់ខ្លួន១-ឈ្មោះ ពេញ សុធារ៉ា ហៅវិរះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បច្ចុប្បន្នស្នាក់នៅភូមិរំដួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី២ /ឈ្មោះ ទូច សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ,ទី៣/ឈ្មោះ ជឿង ជៀប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិ ស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ,ទី៤/ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ,ទី៥/ឈ្មោះ ប៉ិច ពិសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិបង្កោយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ,ទី៦/ ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,ទី៧/ឈ្មោះ សុន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ័កំបូល រាជធានីភ្នំពេញ ,ទី៨/ឈ្មោះ ផាន់ ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មិនពិត បច្ចុប្បន្នស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ័កំបូល រាជធានីភ្នំពេញ ,ទី៩/ឈ្មោះ ព្រំ រិទ្ធីពុទ្ធិកា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ បុក្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល  និងទី១០/ឈ្មោះ ព្រំ រិទ្ធីពុទ្ធិតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ បុក្គលិកខារាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។

 វត្ថុតាងដែលត្រូវបានរឹបអូសរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួយ១១កញ្ចប់ ក្នុងនោះតូច៧កញ្ចប់ ,មធ្យម៣កញ្ចប់  និងធំ១កញ្ចប់ ,ម៉ូតូ៣គ្រឿង ,ទូរស័ព្ទដៃ៧គ្រឿង និងថង់សម្រាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

 ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក ទទួលបានព័ត៌មានថា ក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះសំណាក់យីហោ៨៨ ។ បន្ទាប់ពីទទួលបានព័ត៌មានរួច ភ្លាមនោះកម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដំណាក់អំពិល ចុះបើបង្រ្កាប រួចឆែកឆេរបានរកឃើញថ្នាញៀនចំនួន១១កញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន ឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖