ព័ត៌មានទាន់ហេតុការណ៍៖

ស្រីចំណាស់ម្នាក់មានជំងឺឡើងឈាមរ៉ាំរ៉ែដួលទៅលើភ្នក់ភ្លើងបណ្ដាលឲ្យស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រីចំណាស់ម្នាក់មានជំងឺឡើងឈាមរ៉ាំរ៉ៃដួលទៅលើភ្នក់ភ្លើងបណ្ដាលឲ្យស្លាប់ខ្លួនឯងដោយសារជំងឺឡើងឈាម នៅវេលាម៉ោង៦.០០នាទីព្រឹក ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ហោ ជាភេទស្រី នៅភូមិគោកស្រុក ឃុំ តាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ស៊ុន ពោ ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិគោកស្រុក ឃុំតាំក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ ឈ្មោះ ហោ ជា ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាកូនបង្កើតបានបំភ្លឺប្រាប់ថា ជារៀងរាល់ថ្ងៃម្ដាយនាងខ្ញុំមានរោគឡើងឈាម លេបថ្នាំរាល់ថ្ងៃ លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩និង០០នាទី ម្ដាយនាងខ្ញំបានចូលដេកហើយនិយាយថា មិនស្រូលខ្លួន លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥និង១០នាទី នាងខ្ញុំ និងប្ដីបាន បាន បានឮសំឡេង បានឮសំឡេងថ្ងូរ តែរកមើលលើផ្ទះមិនឃើញ ភ្លាមនោះ នាងខ្ញំបានចុះមកដី បានឃើញម្ដាយនៅក្នុងភ្នក់ភ្លើងឆេះមួយកំណាត់ខ្លួន និងដៃរួញ និងជើង នៅដង្ហើមភ្លាមនោះនាងខ្ញំបានស្រែកហៅប្ដី និងអ្នកជិតខាងមកជួយយកោឡើងលើផ្ទះ បានប្រហែល៥នាទី បានដាច់ដង្ហើមស្លាប់ពេលនោះបានហៅបងប្អួនបង្កើតមកតែម្ដង ។

ក្រោយទទួលព័ត៌មាន ភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍តាំងក្រសៅ និងលោកគ្រូពេទ្យមណ្ឌលសុខភាព ឃុំ លោកមេឃុំលោកមេភូមិ និងក្រុមប្រឹក្សាឃុំចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ដោយមានស្នាមភ្លើងឆេះមួយចំហៀងខ្លួន និងឆេះដៃ ជើងខ្លោចរួញ ក្រៅពីការពិនិត្យឃើញខាងលើយើងពិនិត្យពុំឃើញមានអ្វីទៀតឡើយ។

តាមការស្រាវជ្រាវពិនិត្យវិភាគកន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថា ការស្លាប់នេះដោយសារជំងឺរ៉ាំរ៉ៃខ្លួនឯង ឡើងឈាមដួលទៅលើភ្នក់ភ្លើង ដែលកំពុងឆេះ បណ្ដាលឲ្យស្លាប់ ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ សាកសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖