ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមានសុភមង្គលមែន កូនភ្លោះស្រីពីរនាក់ កើតថ្ងៃតែមួយ ចូលរោងការថ្ងៃតែ១ ផ្អើលពេញហ្វេសប៊ុក

ចែករំលែក៖

ខេត្តតាកែវៈ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Oem Chanthy បាន​បង្ហោះរូបភាពជាច្រើនសន្លឹក នៃពិធីមង្គលការកូនភ្លោះស្រីពីរនាក់បងប្អូនដែល បានចូលរោងការក្នុងថ្ងៃតែមួយ កាលពីថ្ងៃ សុក្រ ៤រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមកនេះ ដែលនេះចាត់ទុកជាកាទទួលសុភមង្គលដ៏ត្រចះត្រចង់សម្រាប់អ្នកទាំងពីរ និងកម្របានជួបណាស់  ។

ម្ចាស់ហ្វេសប៊ុកឈ្មោះ Oem Chanthy បានភ្ជាប់សារខ្លីមួយផងដែរថា កូនភ្លោះស្រីទាំងពីរនាក់ បានរៀបការក្នុងថ្ងៃតែមួយ និងរោងតែមួយ នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវយើងហ្នឹង។ ខ្ញុំ ជូនពរប្អូនទាំង៤ សូមមានសុភមង្គល ពេញ១ជីវិត ។

បើទោះជាម្ចាស់ហ្វេសប៊ុកមិនបានបញ្ជាក់ពីអត្តសញ្ញាណ កូនកំលោះ និងកូនក្រមុំជាកូនភ្លោះ ពីរគូនេះយ៉ាងណាក៏ដោយ ម្ចាស់ហ្វេសប៊ុក បានបង្ហាញរូបថតស្តីពីការៀបអាពាហ៍ពិពាហ៍របស់គេទាំង៤នាក់ មានភាពអធិកអធម ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ។ មិនតែប៉ុណ្ណោះភាពញញឹមស្រស់របស់កូនក្រមុំ កូនកំលោះ ទាំង៤នាក់ដែលធ្វើឡើងក្នុងតែមួយ (មួយរោងរៀបការពីរគូ) សំពះផ្ទឹមចងដៃទាំងពីរគូ និងចេញមកទទួលភ្ញៀវក៏ទាំងពីរគូយ៉ាងរាក់ទាក់ និងបានសម្តែការស្វាគមន៍ពីភ្ញៀវចូលរួមផងដែរ ។

យ៉ាងណាក្រោយពីឃើញពិធីរៀបការកូនភ្លោះក្នុងថ្ងៃតែមួយ រោងការតែមួយបែបនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការអបអរសាទរ លាយឡំទៅនឹងភាពភ្ញាក់ផ្អើលផងដែរ ព្រោះកម្រឃើញមានបែបនេះណាស់ ។ ទិដ្ឋភាពបែបនេះក៏មានអ្នកខ្លះទៀត បានចូល comment ក្នុងហ្វេសប៊ុកជូនពរឲ្យអ្នកទាំង៤ជួបប្រទះតែសំណាងល្អ និងសុភមង្គលជារៀងរហូត ជាពិសេសបើមានបុត្រ សូមមានបុត្រទាំងអស់គ្នាកុំបីខាន ៕ ប្រាថ្នា


ចែករំលែក៖