ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាគាស់ផ្ទះនៅក្នុងបុរីប៉េងហួតបឹងស្នោ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបានជាបន្តបន្ទាប់ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះជនសង្ស័យម្នាក់ចាប់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ និងម្នាក់ទៀតចាប់នៅក្នុងភូមិសាស្ត្រទួលគោក កាលពីរសៀល១៥ ខែវិច្ឆិកា ឆ្នាំ២០១៩  ។ 

ជនរងគ្រោះទី១ ឈ្មោះ រស់ វង្សរតនៈ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ “២៦-២៨” បុរីប៉េងហួតគំរោង១ ផ្លូវ P៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះទី២ ឈ្មោះ ហ៊ាង ច័ន្ទនិស្ស័យ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៥  បុរីប៉េងហួតគំរោង១ ផ្លូវ P៤ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ 

ជនសង្ស័យឃាត់ខ្លួនឈ្មោះ កូវ សុផាត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ២៣ ផ្លូវ ១៤៦ ភូមិ១១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។  

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបានម្នាក់សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ យន់ បូរី ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ លេខ៥៨២Ez ផ្លូវ ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ 

សមត្ថកិច្ចអោយដឹងថាមុនពេលធ្វើសកម្មភាព ជនរងគ្រោះទី១  និងជនរងគ្រោះទី២ បានចាក់សោទ្វារផ្ទះត្រឹមត្រូវ រួចឡើងទៅដេកជាន់ខាងលើ ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះ កូវ សុផាត, ឈ្មោះ ឆើត  និងឈ្មោះ បូរី ជួលម៉ូតូកង់បី ផាសអ៉ាប់ ជិះមកឈប់ក្នុងបុរីប៉េងហួត រួចនាំគ្នាផ្លោះរបងចូលផ្ទះជនរង គ្រោះទី១ កាច់កាមេរ៉ាសុវត្ថិភាពបង្វែចុះក្រោមនាំគ្នាគាស់-ធាក់ចង្រឹងដែកបង្អួចផ្ទះឲ្យញែក រួចឈ្មោះ កូវ សុផាត ក៏លូន ចូលក្នុងផ្ទះរកលួចទ្រព្យសម្បត្តិក៏ត្រូវបានជនរងគ្រោះទី១ ឮសម្លេងក៏ចុះមកក្រោមមើលឃើញជនសង្ស័យ ក៏ឡើងទៅ វិញស្រែកចោរៗប្រាប់ក្រុមគ្រួសារ ពួកជនសង្ស័យក៏នាំគ្នាគេចខ្លួនប្លោះរបងចូលផ្ទះជនរងគ្រោះទី២ ពួនក្នុងរថយន្តរួច លួចកាបូបពណ៌ផ្កាឈូកក្រឡាអុចខ្មៅមួយមានលុយដុល្លារ ៥០២ដុល្លារ, លុយរៀល ៤៩ម៉ឺនរៀល ។  ប្រហែលជាង ១ម៉ោងក្រោយមកពួកជនសង្ស័យនាំគ្នាគាស់-ធាក់ចម្រឹងដែកបង្អួចផ្ទះជនរងគ្រោះទី២ឲ្យញែក រួចឈ្មោះ កូវ សុផាត លូនចូលក្នុងផ្ទះរើកកាយរកលួចទ្រព្យសម្បត្តិ ក៏ត្រូវបានជនរងគ្រោះទី២ ឮសម្លេងចុះមកមើលឃើញជនសង្ស័យ ក៏រត់ ឡើងទៅលើវិញស្រែកចោរៗ ពួកជនសង្ស័យក៏នាំគ្នាគេចខ្លួនពួនក្នុងបុរីប៉េងហួតបឹងស្នោ ។ រហូតដល់ម៉ោង០៥ និង០០ នាទី ថ្ងៃទី ១៤ ខែវិច្ឆិការ ឆ្នាំ២០១៩ ក្រុមសន្តិសុខ និងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ កូវ សុផាត ដកហូតបានកាបូប និងលុយរបស់ជនរងគ្រោះទី២ខាងលើ ។ លុះដល់ ថ្ងៃទី ១៥-១១-២០១៩ ម៉ោង១៦ និង២៥នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ទៀតឈ្មោះ យន់ បូរី នៅផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក បញ្ជូនមកអធិដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ចាត់ការបន្ត ។ 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស


ចែករំលែក៖