ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របត់ស្តាំកិនម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូស្របជាមួយរថយន្តកុងតឺន័រសុខៗ ស្រាប់តែរថយន្តបត់កិនជាប់ខាងក្រោម ។

ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D 9040    ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងទៅត្បូងក្នុងទិសដៅស្របទិសជាមួយម៉ូតូ Pulssa ពាក់ស្លាកលេខ ភ្នំពេញ 1CD 2967  បើកបរដោយបុរសម្នាក់ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្តបត់ស្តាំមិនប្រយ័ត្នក៏ជ្រុលកិនម៉ូតូគាបជាប់ខាងក្រោមកង់រថយន្តតែម្តងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ភ្លាមនោះម្ចាស់រថយន្តគេចពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌរង់ចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖