ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យងងុយដេក បុរសម្នាក់បើករថយន្តរេចង្គូតធ្លាក់ចេញពីផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យតែងងុយដេកបើករថយន្ត រេចង្កូតធ្លាក់ចេញពីផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង ០១ រំលងអធ្រាត ឈានចូលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ តាមបណ្ដោយវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុបុរសម្នាក់បើកបររថយន្ត lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-2313 ដែលធ្វើដំណើរតាមបណ្ដោយវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ សង្ស័យតែងងុយដេកអ្នកបើករថយន្តបានរេចង្កូតធ្លាក់ចេញពីផ្លូវបណ្ដាលអោយអ្នកបើកបរកៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

បន្ទាប់ពីហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅសម្ថកិច្ចជំនាញចរាចរផ្លូវគោករាជធានីភ្នំពេញស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖