ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីម២គ្រឿងពន្លះគ្នារបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សបហរុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងត្រូវបញ្ជូនទៅង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៦និិង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ត្រង់ចំណុចភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GW-7458 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរក្នុងទិសដីពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ក៏បានបុកគ្នាពេញទំហឹងជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ ១២៥ដូចគ្នាស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AO-1763 បើកបរដោយបុរសម្នាក់ឈ្មោះសៀក ទី អាយុ២៥ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះឃឿន សុភ័ក្រ្ត អាយុ២១ឆ្នាំ ជាអ្នកជិះពីក្រោយ ធ្វើដំណើរក្នុងទិសដៅច្រាស់គ្នាពីលិចទៅកើត ។

ប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាលទាំង៣នាក់ ។បន្ទាប់មកអ្នករបួសធ្ងន់ត្រូវបញ្ជូនតាមរថយន្តពេទ្យទៅសង្រ្គោះបន្ទាន់ ចំណែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធរងរបួសស្រាលបានទៅព្យាបាលនៅគ្លីនិកឯកជនដោយខ្លួនឯង ។ ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖