ខេត្តកោះកុង: យោងតាមផេកស្នងការនគរបាលខេត្តកោះកុង បានបង្ហោះសារ សម្ដែងនូវការអរគុណ សម្រាប់ការផ្តល់ព័ត៌មានពីគណនីហ្វេសបុក ខាងកាសែត និងគេហទំព័រមួយចំនួន ទាក់ទងនឹងអំពើអសកម្ម របស់មេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្រែអំបិល នៃ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឈ្មោះ ខាំ វង្ស មិបានគិតពីគោលការណ៍ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។
តាមផេកនេះដែរ បញ្ជាក់ថា លោក ខាំ វង្ស មិនត្រឹមតែពុំបានអនុវត្តន៍គោលការណ៍និងច្បាប់ប៉ុណ្ណោះទេ ថែមទាំងប្រព្រឹត្តបទល្មើសស៊ីសំណូកពីក្រុមក្មេងស្ទាវសេព គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតផង។
ពាក់ព័ន្ធករណីរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុងកំពុងដំណើការតាមនីតិវិធី ប្រកបដោយតម្លាភាព ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងពីរ ទាំងជនរងគ្រោះ ទាំងមន្រ្តីដែលត្រូវគេចោទ ដើម្បីស្រាវជ្រាវរកភស្តុតាងឲ្យឃើញងាយស្រួលដាក់បន្ទុកនិងមានវិធានការណ៍។
ស្នងការដ្ឋាននគរបាលខេត្ត ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរាល់ព័ត៌មាន ដែលពាក់ព័ន្ធនូវអំពើ អសកម្មរបស់មន្រ្តីនៃស្នងការដ្ឋានខេត្តទាំងអស់ ជាពិសេសប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ៕ ប្រាថ្នា