ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយ យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាតនៅក្នុងផ្ទះខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់សម្រេចចិត្តបញ្ចប់ជីវិត នៅក្នុងផ្ទះខ្លួនឯង ខណៈឪពុក និងម្តាយមិននៅផ្ទះ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើកាលម៉ោង០៣និង១៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅចំណុចមុខផ្ទះលេខ២៤E១ ផ្លូវលេខ១០៨សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ាន ម៉ាលីរតនា ភេទប្រុស អាយុ២៣ឆ្នាំ  មុខរបរនៅផ្ទះ ។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ុង យ៉ាន (ត្រូវជាឪពុក) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងប្រហែល១៥និង១៥នាទី រូបគាត់កំពុងនៅផ្ទះមួយទៀត (ផ្ទះលក់ចាប់ហួយ) ដែលមានលេខ ៣E0 ផ្លូវលេខ១៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ស្រាប់តែកូនរបស់គាត់ឈ្មោះ យ៉ាន ម៉ាលីរតនាគា អាយុ១៨ឆ្នាំ បានរត់ចុះពីផ្ទះកើតហេតុ មកប្រាប់ថា បងប្រុស ឈ្មោះ យ៉ានម៉ាលីរតនា បានអារ ក ធ្វើអត្តឃាតនៅលើផ្ទះជាន់ទី១ ពេលនោះគាត់បានរត់ឡើងទៅមើល ក៏ឃើញកូនរបស់គាត់កំពុងត្រដរខ្យល់ មានឈាមជោកពេញខ្លួន និងមានកូនកាំបិតចុងស្រួច នៅនឹងចុងដៃ និងមានស្នាមអារ ក ហើយគាត់ក៏រត់ចុះមកក្រោមហៅប្រពន្ធ ដែលកំពុងនៅផ្ទះលក់ចាប់ហួយ ដើម្បីរកវិធីសង្គ្រោះ ខណៈប្រពន្ធឈ្មោះ មុី ម៉ាលីន បានមកដល់ ឃើញកូនបើកភ្នែក ក៏បានយកកូនកាំបិតចុងស្រួចចេញ បោះទៅចុងជើង ដើម្បីងាយស្រួលសង្គ្រោះ បន្ទាប់មក កូនគាត់ក៏បានដាច់ខ្យល់ស្លាប់ទៅ (កូនរបស់ខ្ញុំ មានជំងឺក្រពះ និងថ្លង់ ហើយក្នុងរយះពេលកន្លះខែនេះ កូនបានត្អូញប្រាប់ថា មិនស្រួលខ្លួន) ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលហេតុការណ៍នេះបានកើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា, ការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យពិនិត្យសព ។

ជាលទ្ធផលតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេស និងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន បញ្ជាក់ថា សពស្លាប់ដោយអត្តឃាត (អារកសំលាប់ខ្លួន) ។

ក្រោយពិនិត្យរួចខាងជំនាញបច្ចេកទេស បានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ៕ ជ្រោយពេជ្រ


ចែករំលែក៖