ខេត្តសៀមរាប៖ មានសេចក្ដីរាយការមកថា មានមន្រ្តីយោធាម្នាក់ថ្លើមធំ ផ្គើនអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង យករថយន្ត (ខ.ម) 02 ពណ៍ត្រីអ៊ី ពាក់ស្លាកលេខ 2 -4019 ដឹកជព្ជួានបទល្មើសខុសច្បាប់ហើយ អួតខ្លួនថា ជាមន្រ្តីយោធាបម្រើរកាងារក្នុងជួរអង្គភាព កងពលលេខ៨ មិនដឹងថាលោកមេបញ្ជាការ កងពលលេខ៨ បានដឹងរឿងនេះដែរអត់ ។
តាមប្រភពបានបព្ជាក់ឲ្យដឹងនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ ថា មានមន្រ្តីយោធាម្នាក់រកស៊ីដឹកជព្ជួានឈើយកទៅលក់នៅខេត្តសៀមរាប ថែមទាំង អួតអាងថា ខ្លួនជាមន្រ្តីយោធាបម្រើការងារនៅក្នុងអង្គភាព កងពលលេខ៨ និងបានយកតួនាទី និងអំណាចកងពលលេខ៨ចេញមកអួតអាងរកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់ ។
សង្ស័យថា មន្រ្តីយោធាម្នាក់នេះ មេបើកប្រាក់ខែឲ្យអត់គ្រប់ បានជាចេញរកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់ ឬក៏មេបញ្ជាការកងពលលេខ៨ ជាអ្នកអនុញ្ញាត ឲ្យរកស៊ីដឹកជព្ជួានបទល្មើសឈើខុសច្បាប់ ដើម្បីចិញ្ចឹមអង្គភាពទាំងមូល ឬយ៉ាងណា.? បានជាមន្រ្តីយោធារូបនេះហ៊ានយកឈ្មោះ អង្គភាពកងលេខ៨មកអួតអាង និងហ៊ានយករថយន្ត (ខ. ម)ទៅរកស៊ីដឹកជព្ជួានបទល្មើសឈើបែបនេះ។
មន្រ្តីយោធារូបនេះកំពុង ផ្គើននឹង អនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ របស់សម្ដេច ក្រឡាហោ ស ខេង ដោយលោកមិនអនុញ្ញាតឲ្យ កងកម្លាំងមន្រ្តីយោធា យកខ្លួនបៀត ឬមានការពាក់ពន្ធ័ រកស៊ីដឹកជព្ជួានបទល្មើសឈើ ផលអនុផលព្រៃឈើខុសច្បាប់ឡើយ។
ជុំវិញករណីខាងនេះ ក្រុមការងារ មិនអាចសុំការបំភ្លឺពីមន្រ្តីរូបនេះបាននៅឡើយនោះទេ រីឯ មេបញ្ជាការកងពលលេខ៨ ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះខលលេខទូរសព្ទ័ទៅអត់ចូល ។
ពលរដ្ឋសូមសុំណូមពរដល់មន្រ្តីអាជ្ញាធរ មានសម្ថតកិច្ចជំនាញ និងមន្រ្តីពាក់ពន្ធ័ស្រុកខេត្ត គួរតែមានវិធានការទប់សង្កាត់ និងបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មដឹកជព្ជួានឈើខុសច្បាប់ផង ៕ ប៊ុនរិទ្ធី