ព័ត៌មានទាន់ហេតុការណ៍៖

ឈ្នួញរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ដ៏ល្បីឈ្មោះម្នាក់ ដឹកឈើតាមគោយន្តកន្ត្រៃដុះស្លែ ដើម្បីសាងលក់បន្ត ត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ជាង នៅចំណុចភូមិខិស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មេឈ្មួញរកស៊ីដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ ប្រចាំឃុំព្រែកមាស រហូតក្លាយជាអ្នកមានទ្រព្យ មានវីឡា ហើយរកស៊ីបានប្រហែលជាមានការឃុបឃិតគ្នាជាប្រព័ន្ធទេដឹង ទើបធ្វើឲ្យមេឈ្មួញរូបនេះនៅតែបន្តមុខរបចាស់ដដែលៗ មិនខ្លាចនូវការបង្ក្រាបរបស់ថ្នាក់ជាតិនោះឡើយ ។

បើតាមប្រភពពីសមត្ថកិច្ចជំនាញក្នុងពេលបង្ក្រាបនោះ បានលួចបង្ហើបឲ្យដឹងក្នុងថ្ងៃទី១៨ ខែវិច្ឆិកា នេះថា ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាប មេឈ្មួញឈ្មោះទិត្យ វាសនា (ហៅក្រេះ) បានតប តប្រឆាំង និងរារាំងការងារដល់សមត្ថកិច្ចចុះអនុវត្តច្បាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះបានបញ្ជាឲ្យកូនចៅគេអ្នកដឹកនោះ កាត់ខ្សែទម្លាក់ចោលខ្លះរួចបើក គោយន្តកន្ត្រៃនោះយកឈើទៅលាក់បាត់ទាំងយប់ លុះព្រឹកឡើងទើប រាយការណ៍ជូន ព្រះរាជអាជ្ញាសុំដីកា ដើម្បីសហការពីអាជ្ញាធរ និងសមត្ថកិច្ចបន្ថែម ចុះបង្ក្រាប និងរុករកឈើដែលមេឈ្មួញនោះ យកឈើទៅលាក់ទុកក្នុងព្រៃ ។

ប្រភពដដែលបានបន្តថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ ក្នុងរឿងនេះ លោកថា បើចង់ដឹងច្បាស់ជុំវិញរឿងនេះ ឲ្យសួរទៅនាយខណ្ឌ ព្រោះរបាយការណ៍លោកបាន រាយការណ៍ជូននាយខណ្ឌ និងលោកប្រធានមន្ទីរកសិកម្មខេត្តរួចរាល់អស់ហើយ ។ លោកគ្រាន់តែបញ្ជាក់ថា: បច្ចប្បន្នឈើនោះត្រូវយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើព្រែកមាស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ទៅលើបុគ្គលរកស៊ីឈើល្មើសច្បាប់ឲ្យខាងតែបាន ។

គួររំលឹកថា: លោកអន សុជាតិ នាយខណ្ឌ រដ្ឋព្រៃឈើខេត្ត ខលចូលពីរដង មិនត្រូវបានលើកទូរស័ព្ទនោះទេ ដើម្បីបំភ្លឺដល់អ្នកសារព៍ត៌មានយើង ក៍ដូចអ្នកសារព៍ត៌មាន ឲ្យបានលំអិតនោះឡើយ ។

សូមបញ្ជាក់ផងដែរថា ចំណែកបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ នៅតែបន្តលួចដឹកបង្កប់ ជាមួយរថយន្តដឹកភ្ញៀវចេញពីទីរួមស្រុកសៀមប៉ាង ជារៀងរាល់ថ្ងៃ មកខេត្តសាងលក់បន្តតាមផ្ទះ និងរោងសិប្បកម្មឥតច្បាប់មួយចំនួន រួចសាងបន្តដាក់រថយន្តសាំយ៉ុង ចេញទៅយ៉ាងរលូនដោយមិនរំខាន ដល់ដំណេកសមត្ថកិច្ច និងមន្ត្រីជំនាញមួយចំនួននោះឡើយ ព្រោះក្រុមឈ្មួញទាំងនោះ សមត្ថកិច្ច និងមន្ត្រីជំនាញទាំងនេះ ស្គាល់មុខ និងឈ្មោះអស់ហើយ ដេកចាំតែទទួលទូរស័ព្ទ និងលេខគូទទៅបានហើយ ស្ងាត់ល្អណាស់ ៕ មាស សុផាត


ចែករំលែក៖