ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបករណី ជួញដូរ-ចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ច នគរបាលជំនញ នៃអធិការដ្ឋាននគរបាលស្រុកចន្រ្ទាបានចុះបង្ក្រាបករណី ជួញដូរ-ចែកចាយគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់ធំ តូចកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកោះដូនសយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះសាយ មិត្តសារ៉ាក់ អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ បន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងឆែកឆេរលើខ្លួនប្រាណរកឃើញ ថ្នាំញៀន ០១ កញ្ចប់ធំ . លទ្ធផលធ្វើតេស្តទឹកម៉ូត្រ វិជ្ជមាន (+) ។ និងទី២មានឈ្មោះ សូ នរា អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិ ត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ឆែកឆេរលើខ្លួនប្រាណរកឃើញ ថ្នាំញៀន ០៤ កញ្ចប់តូច. លទ្ធផលធ្វើតេស្តទឹកម៉ូត្រ វិជ្ជមាន (+) ។

ប្រភពបន្តថាសមត្ថកិច្ចបាន ដឹកនាំដោយលោក អ៊ុង ចិន្តា អធិការរងនគរបាលស្រុក បានចុះបង្ក្រាបករណី ជួញដូរ-ចែកចាយគ្រឿងញៀនខុសច្បាប់នៅចំណុចកោះដូនសយ ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ឃាត់ខ្លួនជនសង្ស័យ២នាក់មកសាកសួរ តែម្ដង ។

ប្រភពបន្តថា វត្ថុតាងដកហូតសរុបរួមមាន:ថ្នាំញៀន ០៥ កញ្ចប់ ក្នុងនោះកញ្ចប់តូច ០៤ កញ្ចប់តូច ០១ កញ្ចប់ធំ ទូរសព្ទដៃម៉ាក Camfone ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង កាបូបដៃ ចំនួន ០១ ប្រាក់រៀល ៤,០០០ពាន់ រៀល ដែកកេះ ចំនួន៣ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកចន្រ្ទា ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖