ខេត្តស្ទឹងត្រែង៖ ប្រជាកសិករបានងាកមកប្រកបរបរដាំ ដំណាំអំពៅត្រែង ធ្វើស្ករស និងគាបយកទឹកលក់តាមម៉ូតូ ជាតម្រូវការទីផ្សារ ខណ:ប៉ុន្មានឆ្នាំកន្លងមក ដែលអ្នកទិញយកមកបន្ត គាបយកទឹកលក់តម្រូវការឲ្យអតិថិជន តាមផ្ទះ និងនៅលើទីផ្សារផងដែរ ។
អ្នកស្រីឈ្មោះ ម៉ន សារឿន អាយុ៣៨ឆ្នាំ រស់នៅភូមិកាទូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាម្ចាស់ចម្ការអំពៅខាងលើបានឲ្យអ្នកសារព៍ត៌មានយើងដឹងនៅថ្ងៃនេះថា: កាលមុនអ្នកស្រីបានដាំជាលក្ខណ:គ្រួសារតិចតួចប៉ុណ្ណោះមិនអាចតម្រូវទីផ្សារឡើយ ហើយអ្នកមករកទិញជាច្រើនរកអំពៅលក់គ្មាន ។
អ្នកស្រីបន្តទៀតថា ទើបឆ្នាំនេះអ្នកស្រីពង្រីកដីដាំបាន១ហត្ថតារួចហើយ និងកំពុងបន្តទិញដីចម្ការឲ្យបាន១០ហត្ថតាទៀត សព្វថ្ងៃនេះអ្នកស្រីបានដាំខ្លះហើយ ហើយបច្ចុប្បន្ននេះកំពុងបន្តដាំឲ្យបាន១០ ហត្ថ តម្រូវការទីផ្សារ ។
អ្នកស្រីក៏បានសំណូមពរដល់បងប្អូន ប្រជាកសិករ ក្នុងខេត្ត សូមងាកមកដាំដំណាំអំពៅត្រែង ប្រភេទតុណ មិនមែនសំបករឹង ដូចអំពៅត្រែងពីមុន ដែលប្រជាកសិករនិយមដាំជាលក្ខណ:គ្រួសារនោះទេ កុំទុកដីឲ្យនៅទំនេរអី នាំគ្នាដាំអំពៅប្រភេទនេះ បើសល់ ទីផ្សារក្នុងស្រុកយើងឈប់ទទួល យើងអាចយកទៅលក់ឲ្យក្រុមហ៊ុន លី យ៉ុងផាត់ នៅស្រុកឆែប ខេត្តព្រះវិហារ គេមានរោងចក្រធ្វើស្ករស ពីអំពៅត្រែងនេះ មានប៉ុន្មាន ក៏គេទទួលទិញទាំងអស់ដែ ៕ មាស សុផាត