ព័ត៌មានទាន់ហេតុការណ៍៖

យកផាវគ្រាប់​បែកមកច្នៃដោយប្រើដង កាំបិតស្នៀតទៅបុកស្រាប់តែផ្ទុះដាច់កដៃ ចុងកាំបិតជុងភ្នែកស្លាប់ភ្លាម

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសជនជាតិ​ព្នង​ម្នា​ក់បានយកផាវគ្រាប់បែកមកច្នៃសម្រាប់បោកត្រី ដោយប្រើដងកាំបិតស្នៀត ចុងស្រួចទៅបុក តែភ្លាត់ស្នៀត​ក៏ផ្ទុះចុងកាំបិតហោះឡើងជង’ភ្នែកស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។

ហេតុការណ៍នេះ​បានកើត​ឡើង​​កាលពីរសៀល​ថ្ងៃទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ​ខេត្តមណ្ឌលគិរី​ ។ ​

ប្រភព​ព័ត៌មានបានឲ្យដឹងថា ​ជនរងគ្រោះ​នោះឈ្មោះ ​ព្យើ​ល​ ព្លើ​ន​ ជនជាតិ​ព្នងរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ប្រភពបន្ត​បាន​ឲ្យដឹងថា ជនរងគ្រោះរង​របួសដាច់​ប្រអប់ត្រឹមដៃ ខាងឆ្វេង ហើយ​កាំបិត ដែល​យកទៅ​ដំ​បុកគ្រាប់​ផាវនោះ បាន​ហោះ​ឡើងលើទៅ​ជង់​ជាប់​នឹង​ភ្នែកបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។

ប្រភពីកន្លែងកើតហេតុថា មុនកើតហេតុជនរងគ្រោះបានយកផាវគ្រាប់បែកចំនួន៣០គ្រាប់មកដំបំបែកហើយយករំសេវបុកច្រកដាក់បញ្ចូលក្នុងសបកកំប៉ុងដាក់គីបសម្រាប់បោកយកត្រីនៅតាមអូរ ។

ប៉ុន្តែជាអកុសល្យខណៈពេលដែលជនរងគ្រោះកំពុងតែយកដងកាំបិតស្នៀតបុករំសេវចូលក្នុងកំប៉ុងឲ្យណែនស្រាប់តែផ្ទុះហើយកាំបិតចុងស្រួចហោះឡើងលើតម្រង់ចំគ្រាប់ ភ្នែកជង់ជាប់យ៉ាងជ្រៅបណ្តាលឲ្យស្លាប់ តែម្តង ។

ក្រោយកើតហេតុកម្លាំងនគរបាល​ស្រុក​អូររាំង​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ប៊ូ​ ប៊ុន​ឈា​ត ​អធិការនគរបាល​ស្រុក ក៏បានចុះទៅដល់ហើយ ធ្វើ​កោសល្យ​វិ​ច័​យ និង​ស្រាវជ្រាវ លម្អិត​បន្ថែមទៀត ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិធ្វើបុណតាមប្រពៃណីជនជាតិព្នង ​៕ ជីវ័ន្ត


ចែករំលែក៖