ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់២នាក់ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ: ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១ និង ២៥នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតម៉ាកហុងដា Scoopy ពណ៌ស ពាក់ស្លាកលេខ 1CL-6382 បើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ  និងម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BA-6989 បើកបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរទាំងសងខាងរបួសធ្ងន់ ចំណែកអ្នករួមដំណើរម៉ូតូScoopy របួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ សមត្ដកិច្ចបានចុះដល់កន្លែងកើតហេតុការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖