ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ៖ ក្រោយកើតមានឧបទ្ទវហេតុ ធ្លាក់ដែកមកលើរថយន្តប្រជាពលរដ្ឋម្តង ជា២ដងរួចមកហើយនោះ ដោយសារតែការធ្វេសប្រហែស មិនប្រយត្ន័របស់ អគារក្រុមហ៊ុន Gold Tower ៤២ (ហៅអគារ៤២ជាន់) ពេលនេះ ចៅហ្វាយ ក្រុងភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាជំហ៊ានដំបូងបាន សម្រេច បិទទីតាំង អគារ Gold Tower៤២ (ហៅអគារ៤២ជាន់) នេះ ដើម្បីព្រមាន ។ ខណៈ មន្ត្រីជំនាញខាងខណ្ឌ និងរាជធានី កំពុងតែចុះទៅទីតាំងកើតហេតុជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍គោលការណ៍ និងមានវិធានការណ៏ជាច្រើនទៀត ។
សូមបញ្ជាក់ថា៖ មានការភ្ញាក់ផ្អើលឡើងសារជាថ្មីទៀតហើយ ក្រោយពីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាសឺដេស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ត្រូវបានដែក នៅអាគារ Gold Tower42 (ហៅអាគារ៤២ជាន់) ធ្លាក់ចំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ នេះពិតជាមហា សំណាងណាស់ ដែលគ្មានមនុស្សរងគ្រោះថ្នាក់នោះឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្តុបអាគារ ៤២ជាន់ មុខការដ្ឋាន Gold Tower៤២ (ហៅអាគារ៤២ជាន់) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារ៤២ជាន់នេះធ្លាបកើត រឿងជាច្រើនដងមកហើយ តែងតែបង្កគ្រោះថ្នាក់ ធ្លាក់ដែកមកលើរថយន្តរបស់ប្រជាពលរដ្ឋ ជាញឹកញាប់ តែអគារនេះ ហាក់បីដូចជាបន្តសាងសង់បាន និងបណ្តោយឲ្យកើត រឿងមកលើប្រជាពលរដ្ឋជាច្រើនលើកជា ច្រើនសារ ៕ សំរឹទ្ធ