ប៉ោយប៉ែត៖ បន្ទាប់ពីកម្លាំងអគ្គនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែង បច្ចេកវិទ្យា សហការជាមួយកម្លាំង នគរបាលស្នងការខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបល្បែងអនឡាញអត់ច្បាប់ នៅកាស៊ីណូចំនួន២ ក្នុងក្រុងប៉ោយប៉ែត អស់រយៈពេលពីរថ្ងៃកន្លងមក, នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អាជ្ញាខេត្តបន្ទាយមានជ័យ បានប្រគល់ជនជាតិថៃប្រុស ស្រី១៧៣នាក់ ក្នុងនោះស្រី១១៧នាក់ ឲ្យអាជ្ញាធរថៃ នៅលើស្ពានមិតភាពកម្ពុជា ថៃ ។
នៅក្នុងកិច្ចសហប្រតិបត្តិការនោះ អាជ្ញាធរកម្ពុជា ដឹកនាំដោយលោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី រួម នឹងមន្ត្រីក្រោមឱវាទ ជាច្រើននាក់ ចំណែកអាជ្ញាធរថៃដឹកនាំដោយលោកអភិបាលខេត្តស្រះកែវ (ថៃ) លោក វីរៈផាន់សុវ៉ាន់នុត និងមន្ត្រីក្រោមឱវាទ ជាច្រើនអ្នកផងដែរ ។
នៅក្នុងកិច្ចសហការ អាជ្ញាធរកម្ពុជា និងថៃ ប្រគល់ជនជាតិថៃនោះបានបិទផ្លូវផ្អាកចរាចរណ៍ប្រហែលមួយម៉ោង ដើម្បីឲ្យរថយន្តដឹកជនជាតិថៃចូលដល់គល់ស្ពានមិត្តភាព និងងាយស្រូលក្នុងការផ្ទេរ និងរាប់ចំនួននិប្រគលឲ្យអាជ្ញាធរថៃ ។
ប្រភពពីសន្តិសុខកាស៊ីណូបង្ហើបថា បើទោះជាប្រមុខរាជ រដ្ឋាភិបាលប្រកាសឲ្យបិទល្បែងស៊ីសង (អនឡាញ)នៅក្នុង កាស៊ីណូយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានបើកល្បែងអនឡាញលួចលាក់ ទើបកម្លាំងអគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងបច្ចេកវិទ្យា មកបង្ក្រាបទើបរកឃើញថាក្នុងកាស៊ីណូនៅមានល្បែងអនឡាញខុសច្បាប់ ទាំងនេះដែលគេសង្ស័យថាសមត្ថកិច្ចពាក់ពន្ធក្រុងប៉ោយប៉ែត បង្ក្រាបល្បែងស៊ីសងនៅមានកម្រិត អាចពាក់ព័ន្ធទៅនឹងសំណូកក្រៅប្រព័ន្ធ នឹងមានកើតល្បែង ទាំងនេះ ។
ជុំវិញករណីប្រគល់ជន ជាតិថៃមកស្នាក់នៅ បើកល្បែងក្នុងកាស៊ីណូក្រុមអ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីមន្ត្រីអន្តោប្រវេសន៍ទាំងខេត្ត ទាំងប្រធានស្នាក់ការ ឬមន្រ្តីណាម្នាក់ ក្នុងកម្មវិធីនោះទេ ដោយជំរុញឲ្យអ្នកសារព័ត៌មានសាកសួរទៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ តែប៉ុណ្ណោះ ហាក់បីដូចជាមាន ការលាក់បាំង ៕ វណ្ណា