ព័ត៌មានទាន់ហេតុការណ៍៖

បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍកិច្ចការពារជាតិ ជាបង្គោល បង្អែកដ៏រឹងមាំសម្រាប់មាតុភូមិ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៊ុន ល៉ើត ល៉ើត រដ្ឋលេខាធិការ ការក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា: បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ កិច្ចការពារជាតិ ជាបង្គោលបង្អែកដ៏សំខាន់សម្រាប់មាតុភូមិ ។

នាយឧត្តមសេនីយ៍ ប៊ុន ល៉ើត លើកឡើងដូច្នេះក្នុងឱកាស ជួបសំណេះសំណាលជាមួយលោក Mr Milos Siva sa នាយកប្រតិបត្តិ ក្រុមហ៊ុនផលិត សម្ភារការពារជាតិនិងសន្តិ សុខ សាធារណរដ្ឋឆែកនិងប្រតិភូអមដំណើរ​ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ច និងឈ្វេងយល់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះប្រព្រឹត្តិទៅកាលពីថ្ងៃពុធ ៩ រោច ខែកក្តិក ឆ្នាំ កុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកMr Milos Sivasa សម្តែងការកោតសរសើរនិង វាយ តម្លៃខ្ពស់ នូវការរីកលូតលាស់របស់ព្រះរាជាណាចក្រកម្ពុជា ដោយមានការអភិវឌ្ឍន៍ គួរឱយកោតសរសើរនិងកត់សំគាល់ នារយះពេលកន្លងមកនេះ ។

ដូចឯកឧត្តមជ្រាបលើទំនាក់ ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ គឺមានរយះពេលយូរ អង្វែងមកហើយ ឥឡូវកាន់តែរឹងមាំ ពីមួយ ថ្ងៃទៅមួយថ្ងៃ។

កាលពីពេលថ្មីៗ កន្លងមកនេះ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឌឆែក នាយករដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈជាច្រើន ក្នុងនោះក៏បានលើកឡើង ពីការអភិវឌ្ឍន៍ វិស័យការពារជាតិ ។

នាយឧត្តមសេនីយ៍ ប៊ុន លើត បានជំរាបជូនប្រតិភូអំពិកិច្ចការ ពារជាតិ កម្ពុជាស្វាគមន៍បំណងល្អ របស់ភាគីមិត្តដែលការទំនងពីអតីតកាល កម្ពុជាមានបំំណង ពង្រឹងសន្តិភាព និងស្ថិរភាព របស់ខ្លួន បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ដែរ ។ បើវិស័យការពារជាតិខ្លាំក្លា រឹងមាំនោះ យើងកាន់តែមានការអភិវឌ្ឍន៍ចម្រើន ដូចប្រទេសភូមិផងរបងជាមួយ ៕ សុខដុម


ចែករំលែក៖