ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធមួយគូឌុបគ្នាចេញពីធ្វេីការត្រូវរថយន្តក្រុងបុកកិនស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ យ៉ាងហោចណាស់ក៏មាននារីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកប្តីរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាចេញពីធ្វេីការត្រូវរថយន្តទេសចរណ៍បុកនិងកិន ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និិង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅចំណុចផ្លូវ៣០៧​ កែងផ្លូវលេខ៥៩២​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះអូន ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពពណ៌ខ្ម  ពាក់ស្លាកលេខភ្នំពេញ1FO 8745​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣០៧​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចផ្លូវលេខ៥៩២ ដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តប្រភេទទេសចរណ៍​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 6878 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៩២​ ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកម៉ូតូកិនអូសបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់។ភ្លាមនោះក៏មានរថយន្តសង្គ្រោះបានមកទទួលជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលស្ត្រីជាប្រពន្ធក៏បានស្លាប់តែម្តង។

ក្រោយកេីតហេតុតៃកុងរថយន្តបានចុះគេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖