ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខប៉ុន្មានឆ្នាំសោះ ម៉េង វិមានរតនាមានកូនស្រីចូលរោងការ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែង និងចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង វិមានរតនា ​ ​ដែល​ជា​ប្អូនស្រី​របស់​តារា​ចម្រៀង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតាបានបាត់មុខពីវិស័យសិល្បៈប្រមាណជិត១០ឆ្នាំមកហើយ។

តារាស្រីដែលមានងារជាជំទាវរូបនេះ​ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានរៀបចំពិធីមង្គលការកូនស្រីយ៉ាងធំដុំនៅវីឡាស្កឹមស្កែរបស់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

កម្មវិធីមង្គលការរបស់កូនស្រី ម៉េង វិមានរតនា ក៏គេសង្កេតឃើញមានវត្តមាន បងស្រីអ្នកនាងផងដែរគឺអ្នកនាងម៉េង កែវពេជ្ជតា និងអ្នកនាងម៉េង កែវពេជ្របុប្ផា ផងដែរ។ យ៉ាងហោចណាស់មានភ្ញៀវកិត្តិយសប្រមាណជាង១ពាន់នាក់ដែលត្រូវបានអញ្ជើញឲ្យចូលរួមពិធីមង្គលការរបស់កូនស្រីច្បង ប៉ុន្តែអ្នកសិល្បៈជិតដិតបន្តិចបន្តួចប៉ុណ្ណោះដែលត្រូវបានអញ្ជើញ។

ឆ្លៀតពេលផ្តល់បទសម្ភាសន៍ អតីតារាស្រីវ័យ៣៧ ឆ្នាំរូបនេះបញ្ជាក់ថា នាងមិនខ្លាចចិត្តអ្នកសិល្បៈជាច្រើនដែលស្គាល់គ្នាកន្លងមកព្រោះតែក្រោយពីបញ្ចប់ការងារសិល្បៈ នាងក៏មិនមានពេលវេលាច្រើនដើម្បីបន្តការងារ និងទំនាក់ទំនងគ្នាបន្តដូចពេលមុន។ អ្នកនាងបញ្ជាក់ថា នាងមានកូនស្រី៣នាក់ហើយកូនស្រីដែលរៀបមង្គលការនៅពេលនេះគឺជាកូនស្រីច្បង ហើយចាស់ទុំទាំងសងខាងសម្រេចចិត្តឲ្យពួកគាត់ចូលរោងការ។

អ្នកនាងថា មិនមានគម្រោវិលរកសិល្បៈនោះទេ ព្រោះតែមានភារៈជាច្រើន និងស្របទៅតាមចិត្តស្វាមីដែលមិនចង់ឲ្យបន្តការងារសិល្បៈ។ នាងថាស្វាមីនាងនៅតែស្រលាញ់សិល្បៈព្រោះកម្មវិធីនានាកន្លងមកស្វាមីនាងតែសំណូមពរឲ្យនាងច្រៀងជានិច្ច។

កូនស្រី​របស់អ្នកនាង​ឈ្មោះ​​ ​រឿន​ ​រត​នា​នី​ហ្សា​ ​ខណៈកូន​ប្រុស​ដែល​មានឈ្មោះ​​ ​វង្ស​ ​ខេមរៈ​ ​ដែលនាងបញ្ជាក់ថាជាអ្នកជំនួញមិនមែនមានការងារជាមន្ត្រីរាជការដូចស្វាមីនាងនោះទេ។

នាងថាពិតជាសប្បាយចិត្តដែលកូនស្រីប្រុសនាងបានចូលរោងការតាមទម្លៀមទម្លាប់ប្រពៃណីខ្មែរ និងមានការទទួលដឹងលឺពីចាស់ទុំទាំងសងខាងផងដែរ៕  វឌ្ឍនា


ចែករំលែក៖