ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបុករះរថយន្ត២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសម្នាក់ស្រវឹងបើករថយន្តម៉ាស្តា ក្នុងល្បឿនជ្រុលបុករថយន្តព្រូស រុញបុករថយន្តហាយឡេនឌ័រ ខណៈឈប់ចាំស្តុបបណ្តាលឲ្យរងការ ខូចខាតយ៉ាងដំណំ ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ​២០១៩​ នៅចំណុចផ្លូវ៦៣កែងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹងកេងកង​១​ ខណ្ឌបឹកកេងកង​ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ2AI 0610 ធ្វើដំណើរតាមបណ្តោយផ្លូវ៦៣​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយសារភ្លើងស្តុបក្រហម ទើបឈប់ចាំបន្ទាប់មកក៏មានរថយន្តម៉ាកព្រូសពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ 2AR 3173 ធ្វើដំណើរស្របទិសគ្នាមកឈប់ ពីក្រោយ ។

សាក្សីបន្តថា​ ភ្លាមនោះស្រាប់តែមានរថយន្ត ម៉ាកម៉ាស្តា​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខ ភ្នំពេញ 2AG 1268 បើកបរដោយបុរសម្នាក់ស្រវឹង ធ្វើដំណើរមកពីក្រោយក្នុងល្បឿន លឿនក៏ជ្រុលបុកពីក្រោយពេញ ទំហឹងបណ្តាលឲ្យរថយន្តព្រូសរុញទៅ បុករថយន្តហាយឡេនឌ័ររងការ ខូចខាតយ៉ាងដំណំទាំងបីគ្រឿង តែម្តង សំណាងមិនមានមនុស្សរងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងនាក់ទងទៅជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​

 


ចែករំលែក៖