ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចចាប់បានបន្ទាប់ពីឆក់ទូរស័ព្ទ ដៃពីជនជាតិចិនម្នាក់ នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានជនសង្ស័យ ២ នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបាន សម្រេច ហើយបើករត់ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញចាប់ក្របួចបាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩នៅត្រង់ចំណុចខាងក្រោយផ្សារអ៊ីអន តាមបណ្តោយផ្លូវសបិទ នៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ ទី១មានឈ្មោះ ធី ថេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ នៅហាងស៊ុបចង្កាក់ ជាអ្នកឆក់ អង្គុយខាងក្រោយ ។

ជនសង្ស័យទី២មានឈ្មោះ ឈាង វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងស្រាក្រឡុក ជាអ្នកបើកម៉ូតូ អ្នកទាំង២រស់នៅម្តុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះជាជនជាតិចិនមានឈ្មោះ ហ្សូ លន់ហ៊ី (Zhou Iunhe) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាង អាហាមួយកន្លែងនៅជិតកន្លែងកើតហេតុ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញជនជាតិចិនដើរ តាមបណ្ដោយផ្លូវសបិទ តាមដៃទន្លេខាងក្រោយផ្សារអ៊ីអន ទឹសដៅ ពីត្បូងទៅជើង ដើរ បណ្តើរចុចទូរស័ព្ឌបណ្តើរ ខណៈមកដល់ចំណុចកើត ហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកស៊ុយគី លែក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FC.4750 មកពីខាងក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទ ដៃម៉ាកហ៊ួ វ៉ៃ បានសម្រេច ខណៈ ពេលនោះសមត្ថកិច្ច មូលដ្ឋានកំពង់ល្បាត ប្រទះឃើញក៏ដេញ ជនសង្ស័យបើករត់មកទឹសខាងលិច តាមបណ្ដោយផ្លូវស្ថានទូត រុស្សុី បត់មកខាងមុខផ្សារអ៊ីអនផ្លូវសុធារស់ សមត្ថកិច្ចដេញទាន់ ជនសង្ស័យភ័យក៏ផ្តួលម៉ូតូរត់ចូលផ្សារអ៊ីអន បោះទូរស័ព្ឌចោល ខណៈ ពេលនោះក៏បានសន្តិសុខយាមនៅផ្សារអ៊ីអនជួយចាប់បានជនសង្ស័យទាំង២នាក់និងរើស ទូរស័ព្ឌប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៏ទន្លេបាសាក់យកទៅសួរនាំ និងប្រគល់ទូរស័ព្ឌឲ្យទៅជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការណ៍តាមនីតិវិធីនៃច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖