ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាច់ធ្លាក់ទឹកលង់ស្លាប់ សង្ស័យមានជំងឺស្កន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអះអាងថា ប្រកាច់ធ្លាក់ទឹកលង់ស្លាប់យ៉ាងអាហោចអាធ័ម ខណៈគេសង្ស័យស្រ្តីរងគ្រោះមានជំងឺប្រចាំកាយរុាំរ៉ៃ(ស្កន់ជ្រូក) ។

ហេតុការណ៍ករណីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង១០នាទី ព្រឹកថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចត្រាំត្រែងទឹកស្រែ ស្ថិតក្នុងភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហ៊ា សួ ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុខាងលើ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា តាមការបញ្ជាក់ពីបងប្អូនសាច់ញាតិប្រាប់សមត្ថកិច្ច ជនរងគ្រោះមានជំងឺរាំុរ៉ៃប្រចាំកាយតាំងពីតូច(ស្កន្ទជ្រូក) សមត្ថកិច្ចសហការចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ មុនធ្វើកំណត់ហេតុប្រគល់ទទួលសាកសព ជូនក្នុងគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យ ៕ បុឹម ពិន


ចែករំលែក៖