ខេត្តកំពងធំ៖ វេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងប៉ុស្ដិ៍រដ្ឋបាលប្រឡាយបានសហការ ជាមួយកម្លាំងនៃអធិការដ្ឋានស្រុកស្ទោងសហការជាមួយ ស្រុកជីក្រែង បង្ក្រាបមុខសញ្ញាចោរលួច កាច់កម៉ូតូ ម៉ាក Hongda Dream C125 ស៊េរី2020 ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន 5727769 គ្មានស្លាកលេខ នៅចំណុចភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសឈ្មោះ សៅ ទន់ ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិ ប្រាសាទ ឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរ (មិនពិតប្រាកដ) ។
បច្ចុប្បន្នជនល្មើសត្រូវសមត្ថកិច្ចបានគល់ជូនកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកជីក្រែងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី