ខេត្តសៀមរាប ៖មន្រ្ដីអាវុធហត្ថ ប្រធានស្នាក់ការសន្តិសុខ ២១០ នៅព្រំប្រទល់ជាប់ស្រុក គូលែន និងស្រុកស្វាយលើ បានជួបគ្រោះថ្នាក់ចរាចណ៍ បណ្ដាលឲ្យមនុស្សរងរបួសស្រាល ។
យោងតាមរបាយការណ៍ នគរបាលស្រុកគូលែនបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទីព្រឹក ត្រង់ចំណុចមុខផ្ទះឈ្មោះ រាំ ថុត ភូមិគូលែនត្បូង ឃុំគូលែនត្បូងខេត្តសៀមរាប លើផ្លូវជាតិលេខ៦៤ បង្កឡើងដោយរថយន្តកែច្នៃ បុកជាមួយរថយន្ត តូយូតាហៃឡាក់រីវូ ក្នុងដំណើរផ្ទុយគ្នា បណ្តាលឲ្យខូចខាត រថយន្តទាំង២គ្រឿង ។
អ្នកបើកបររថយន្ត ឈ្មោះ នឿន ឆៃណាំង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន បើកបរ រថយន្តកែច្នៃ ពណ៌ ខៀវ គ្មានស្លាកលេខ ដឹករោងការ មកពីកើតទៅលិច រថយន្ដខូចខាតតិចតួច ។
អ្នកបើកបរ ឈ្មោះចាន់ ស៊ី ភេទប្រុស អាយុ ៤១ ឆ្នាំ បមុខរបរ អាវុធហត្ថ ស្រុកគូលែន រងរបួសស្រាល បើកបររថយន្តម៉ាកតូយូតាហៃឡាក់រីវូ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៩.២.០៥៨៦ ខូចខាតយ៉ាងដំណំ ។
អ្នករួមដំណើរ ៤នាក់ ឈ្មោះស្រាក់ ម៉ារី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់របួសស្រាល ត្រូវជាប្រពន្ធអ្នកបើកបរ, ឈ្មោះ សែម ឡាំ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់របួសស្រាល, ឈ្មោះអួច ផល្លា ភេទស្រី អាយុ៣៩ ឆ្នាំ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ របួសស្រាល និងឈ្មាះ ទិម សេរី ភេទប្រុស អាយុ៦ឆ្នំា របួសស្រាល ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបង្កឡើងដោយសារមូលហេតុ រថយន្តកែច្នៃ បើកជែងរថយន្តដឹកទឹក ដែលចតដាក់ទឹកកនៅមុខផ្ទះសុខ ម៉េងសេង ចូលក្នុងចំណែកផ្លូវរបស់រថយន្ត ដែលមកពីទិសខាងលិចក៏បុកគ្នាតែម្តង ។
ករណីនេះ វត្ថុតាង ត្រូវយកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី