ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
«ម្សឹលមុិញមានហ្វេកបុកមួយ បានយករូបថតម្តាយក្មេកខ្ញុំនិងភរិយាខ្ញុំ កាលពីឆ្នាំ២០០៨គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសង្ហបូរី មកបង្ហោះធ្វើឱ្យមានការភន័ច្រឡំថា ម្តាយក្មេកខ្ញុំបានជាសះស្បើយឬបានធូរស្រាលហើយដែលធ្វើឱ្យខ្ញុំជួបការលំបាកក្នុងការបកស្រាយពីរឿងខ្ញុំលប់ចោលការទៅចូលរួមប្រជុំកំពូលអាស៊ានកូរ៉េ មេគង្គ កូរ៉េនៅទីក្រុងប៊ូសាននៃប្រទេសក៉ូរ៉េខាងត្បូង។
ខ្ញុំសូមបញ្ជាក់ថាស្ថានភាពជម្ងឺម្តាយក្មេកខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។
សូមជូនរូបភាពមួយចំនួនពីម្សឹល និងព្រឹកថ្ងៃនេះ ២៤ និង២៥ វិច្ឆិកា ២០១៩» ៕