ព័ត៌មានទាន់ហេតុការណ៍៖

សន វេជ្ជបុត្រ ឆ្ងល់រឿងបទភ្លេង និងទំនុកច្រៀងមួយរបស់ផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតឡេីងឃឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ០១និង៤០នាទីរំលង អាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ យុវជនម្នាក់បេីករថយន្តម៉ាក Pruis ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4759 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ សីហនុ ទិសដៅពីលិចទៅកេីត ក្នុងស្ថានភាពស្រវឹងស្រា ជោកជាំ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូត ឡើងខឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ តែអមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅជំនាញមកវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ បានទម្លាយរឿងទំនុកច្រៀង និងបទភ្លេងរបស់លោកគឺបទ​”លុយ​មិន​​ស្ដាយ​តែ​បង​សាំ​ចិត្ត” ដែលបាន​ចេញ​ជាង​១ឆ្នាំ​ហើយ និង បទ”ល្ងង់​ម្ល៉េះ​ទេ​បេះ​ដូង​ខ្ញុំ​អើយ​” របស់​តារា​ចម្រៀង​កញ្ញា ស៊ូ ស៊ីរីកា របស់​ផលិតកម្ម​ថោន មានសភាព ដូច​គ្នា​ស្ទើរ​ទាំង​ស្រុង ។ ចំណុច​នេះ ធ្វើ​ឲ្យ​តារា​ចម្រៀង រូបនេះ បាន​ដាក់​ជា​ចម្ងល់​របស់​ខ្លួន​សួរ​ទៅ​ផលិតកម្ម​ថោន​សូម​ឲ្យ​ធ្វើ​ការ​បង​ស្រាយ តើ​បទ​១​នេះ នរណា​លួច​នរណា?

លោក សន វិជ្ជបុត្រ បាន​សរសេរ​បែប​នេះ​ថា” មហាឆ្ងល់ ??? New Melody ដូចគ្នា មិនដឹង​ថាខ្ញុំលូចពី​ផលិកម្មថោន រឺ ផលិតកម្មថោន លូចពីខ្ញុំ ព្រោះអ្នកសរសេរទំនុកច្រៀងតែមួយ របៀបច្រៀងតបគ្នា តែ​អ្នកធ្វើទំនុកភ្លេងខុសគ្នា ព្រោះមួយរយះ​ពេលខ្ញុំមិនសូវមានពេលតាមដានបទ​ចំរៀងរវល់​កាងារ​ក្រៅ​សិល្បះ​តិចទូចទើបតែឃើញបទនេះដូចគ្នាបានឆ្ងល់ អាស្រ័យហេតុនេះ​សូមបងដែល​ជា​ម្ជាស់​ផលិតកម្មថោន នឹង បងប្អូនល្អរបស់ខ្ញុំ មេត្តាជួយបកស្រាយដោយអនុគ្រោះផងចុះ ព្រោះ​ប្អូនផុស​នេះ​មិនបានមានគំនិតបកអាក្រាតឈ្មោះគ្នាតាម សង្គម FB អោយល្បី រឺ ចង់ប្តឹងផ្តល់នោះទេ ដោយ​ក្តី​គោរពពីខ្ញុំបាទ សន វិជ្ជបុត្រ” ។

ក្រៅ​ពី​សាច់​ភ្លេង​នឹង​ទំនុក​ច្រៀង​ដូច​គ្នា​នោះ បទ​ចម្រៀង​ទាំង​ពី​បទ​នោះ អ្នក​និពន្ធ​ទំនុក​ច្រៀង គឺ​ជា​មនុស្ស​តែ​មួយ គឺ​លោក ងួន សុបិន្ត។ លោក សន វិជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា​បន្ថែម​ថា បទ​ចម្រៀង​​មួយ​​បទ​នេះ លោក បាន​ទិញ​ពី​​អ្នក​និពន្ធ លោក ងួន សុបិន្ត កាល​ពី​ជាង​១​ឆ្នាំ​មុន​ជាNew Melody ប៉ុន្តែ​លោក​មិន​បាន​ចាប់​អារម្មណ៍​ថា បទ​ចម្រៀង​នេះ មាន​តារា​ចម្រៀង​ផ្សេង​យក​មក​ច្រៀង​ឡើយ ក្នុង​នោះ ក៏​មិន​បាន​ដឹង​ថា បទ​នោះ អ្នក​និពន្ធ​បាន​លក់​ឲ្យ​ផលិត​ផ្សេង​នោះ​ដែរ។ ទើប​តែ​ថ្មីៗ​នេះ មាន​មិត្តភក្ត​បាន​ផ្ញើ​បទ​ចម្រៀង​ទាំង​ពីរ​នោះ ឲ្យ​ស្ដាប់​ទើប​ដឹង​ថា បទ​ទាំង​ពីរ​ដូច​គ្នា។ ភ្លាម​ៗ​លោក បាន​សួ​ទៅ លោក ងួន សុបិន្ត ដែល​បាន​លក់​បទ​ចម្រៀង​នោះ ឲ្យ​ខ្លួន ប៉ុន្តែ​អ្នក​និពន្ធ​រូប​នោះ បាន​ឆ្លើយ​ថា លោក​បាន​លា​ឈប់​ពី​ផលិតកម្ម​ថោន​ជាង​៣​ឆ្នាំ​មក​ហើយ មិន​បាន​ចាំ​ឡើយ។ បន្ទាប់​ពី​​មាន​ការ​ផុស​បែប​នេះ ក៏​មាន​​មិត្តភ័ក្ដិ​ខមិន​សួ នឹង​ចោទ​ជា​ចម្ងល់​ជា​ច្រើន​ផង​ដែរ។ជុំ​វិញ​បង្ហា​ខាង​លើ មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ពី លោក លោក ងួន សុបិន្ត និង ផលិតកម្ម​ថោន​បាន​ឡើយ លើ​រឿង​នេះ៕ វឌ្ឍនា


ចែករំលែក៖