ព័ត៌មានទាន់ហេតុការណ៍៖

ហេរ៉ូអ៊ីន ៣តោនត្រូវបានដឹកជញ្ជូនទៅកាន់​​អឺរ៉ុប តាមនាវាមុជទឹក

ចែករំលែក៖

កន្លងមក ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់​​ដោយប្រើប្រាស់នាវាមុជទឹកធុនតូច​ ចូលទឹកដីអាមេរិក កើតឡើងជាញឹមញាប់​ប៉ុន្តែ មិនអាចឆ្លងផុតពីកម្លាំងទាហានការពារដែនសមុទ្រអាមេរិកនោះឡើយ។ នៅពេលនេះ ក្រុមជួញដូរ បានបញ្ជូនទៅកាន់ទីផ្សាអឺរ៉ុប​ ដែលមានតម្លៃខ្ពស់មិនចាញ់អាមេរិកនោះឡើយ​។

នៅពេលនេះ ឆ្មាំសមុទ្រអេស្ប៉ាញ​ បានចាប់នាវាមុជទឹកធុនតូចមួយគ្រឿង ដឹកជញ្ជូនគ្រឿងញៀន ហេរ៉ូអ៊ីន​ រហូតដល់ទៅ​៣តោន នៅក្នុងតំបន់សមុទ្រ នៃប្រទេសនេះ​ ខណៈកម្លាំងទាហានអេស្ប៉ាញ​ ឃើញក្រុមនាវិកព្យាយាម​បង្ហូរទឹកចូល​ក្នុងនាវា​។

បណ្តាញព័ត៌មាន​ Lasexta ​បានផ្សាយថា នាវាមុជទឹកនោះ មានប្រវែង​២០ម៉ែត្រ ​ត្រូវបានកម្លាំងការពារដែនសមុទ្រអេស្ប៉ាញ រកឃើញ កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា​ នៅជិតឆ្នេរសមុទ្រ​ខេត្ត​ Pontevedra ។ នៅក្នុងនាវានោះ សមត្ថកិច្ចអេស្ប៉ាញ បានឆែកឆែររកឃើញគ្រឿងញៀន ​កូកាអ៊ីន​ មានទម្ងន់៣តោន​។ ក្រុមអ្នកជួញដូរគ្រឿងញៀន បានព្យាយាមពន្លិច នាវាមុជទឹកខាងលើ ដោយបង្ហូរទឹកចូល ​តែមិនបានសម្រេច ហើយនាវិកមួយចំនួន ក៏ត្រូវបានចាប់ខ្លួន​ និងម្នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់។

បើតាមសារព័ត៌មាន​ Pais ​បានផ្សាយថា នាវាមុជទឹកខាងលើ បាននាវាចរ មកពីប្រទេសកូឡុំប៊ី​ ហើយក្រុមនាវិកទាំងនោះ គឺជាប្រជាពលរដ្ឋមកពីប្រទេសអេក្វាទ័រ​។ នៅពេលនេះ កម្លាំងទាហានអេស្ប៉ាញកំពុងតែរកវិធីសាស្ត្ រអូសនាវាមុជទឹកខាងលើឡើងមកលើគោក ដើម្បីងាយស្រួលត្រួតពិនិត្យ​។ ប៉ុន្តែ​ដោយសារអាកាសធាតុមិនអំណោយផង ការអូសនាវាមុជទឹកឡើងគោក​ បង្កផលលំបាកយ៉ាងខ្លាំង​។

សូមបញ្ជាក់ថា ក្រុមអ្នកជួញដូរគ្រឿងញៀន តែងតែប្រើប្រាស់នាវាមុជទឹក​ធុនតូច ដើម្បីដឹកជញ្ជូនគ្រឿងញៀនកូកាអ៊ីន​ ពីអាមេរិកឡាទី​ន ចូលទៅកាន់អាមេរិក។ ប៉ុន្តែការដឹកជញ្ជូនបែបនេះ ចូលទៅកាន់អឺរ៉ុប ជារឿងថ្មី ទើបអឺរ៉ុបពិបាកនៅក្នុងការទប់ស្កាត់។ កាលពីខែកក្កដា​ កម្លាំងការពារដែនសមុទ្ររបស់អាមេរិក​ បានបង្ហោះវីដេអូ ​ស្តីពីការ​តាមចាប់នាវាមុជទឹក ដឹកគ្រឿងញៀន នៅតំបន់សមុទ្រ ប៉ាស៊ីហ្វិក​៕


ចែករំលែក៖