ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ៃលិនបានឲ្យដឹងថា៖ កាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ ថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដកែច្នៃមួយគឿងបើកល្បឿនលឿនទៅបុកជាមួយម៉ូតូមួយគ្រឿងនៅលើបណ្តោយផ្លូវគ្រួសក្រហម១ខ្សែរពេញទំហឹងស្លាប់ភ្លាម់ៗ នៅចំណុចអូរត្រែង ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ រីឯរថយន្តកែច្នៃ និងម៉ូតូខូចខាតផ្នែកខាងមុខ ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញ រថយន្តកែច្នៃមួយគ្រឿងបើកករបញ្ច្រាសទិសដៅពីជើងនៅក្បូងយ៉ាងល្បឿនលឿន គ្មានភ្លើងបភ្លឺក៏ទៅបុកម៉ូតូមួយគ្រឿងកំពុងតែបើកបរពីក្បូងទៅជើង បណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរកើតឡើងរវាងរថយន្តកែច្នៃនិងម៉ូតូធ្វើឲ្យយុវជនស្លាប់នៅនិងកន្លែងកើតហេតុ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងបានបន្តថា ជនបន្កដែលបើករថយន្ដកែច្នៃឈ្មោះ នាក់ ផាន់ ភេទប្រុស អាយុ ២១ឆ្នាំ គ្មានរបួស មានទីលំនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ អ្នករួមដំណើរ ឈ្មោះ ធន ភេទប្រុសអាយុ៣០ឆ្នាំ គ្មានរបួស រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ប៉ៃលិន 1A-3161 បើកបរពីត្បូងទៅជើងមិនមានភ្លើងបំភ្លឺ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
ករណីខាងលើកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាក្រុងប៉ៃលិន បានធ្វើការវាស់វែង រួចយករថយន្ដ និងម៉ូតូមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត