ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅវត្ដវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ក្រុង, ខណ្ឌ,សង្កាត់ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន លូ,ផ្លូវ,ទឹកលិច, ភ្លើងនិងសំរាម ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ១៥រោច ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតី ភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជ ធានីភ្នំពេញ និង លោក នួន ផារត្ន័ អភិបាល រងរាជធានី ភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្នជាច្រើនផងដែរ ។
ក្នុងឱកាសនោះដែរ អ្នកស្រី ម៉ៅ នារី ប្រជាពលរដ្ឋរស់នៅភូមិវាលស្បូវ បានស្នើឲ្យអាជ្ញាធរជួយ ដោះស្រាយ រឿងក្រុមហ៊ុនផានអ៊ីមុិច ចាក់ដីលប់រំលោបលើដីកម្មសិទ្ធិ របស់គាត់ ធ្វើឲ្យគាត់រស់នៅពិបាក់ ពិសេសការលក់ដូរ និងធ្វើដំណើរ ចេញចូលផ្ទះ មិនតែប៉ុណ្ណោះ ថែមទាំងប្ដឹងគាត់ឡើងតុលាការទៀតផង តែមិន បានសម្រេច ។
លោកសេង គូនណូសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ មានន័យថា៖ទាំង ១៤ ខណ្ឌចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១៤ដងផងដែរ ស្របពេលដែលឆ្នាំ២០១៩ នេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកាពិគ្រោះយោ បល់បានចំនួន៨ លើករួចមកហើយ ក្នុងនោះរួមមានខណ្ឌចំការមន,បឹងកេងកង ,ទួលគោក,មានជ័យ ,ឫស្សីកែវ,សែសុខ, ជ្រោយចង្វារ និងច្បារអំពៅ សម្រាប់ព្រឹកថ្ងៃ២៧ វិច្ឆិកា ឆ្នាំ២០១៩នេះ ។
លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា៖ វេទិកាផ្ស ព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏មូលដ្ឋាន ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើសំណួរ សំណូមពររបស់ប្រជាពលរដ្ឋ បាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យពលរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យ បានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពល រដ្ឋឲ្យមានតម្លាភាព និងមាន ប្រសិទ្ធិភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ ។
លោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានធានាថា៖ នឹងលើកយករាល់មតិយោបល់សំនួរ សំណើ និងសំណូមពររបស់អស់លោក លោកស្រីទៅពិនិត្យ និងពិចារណា ព្រមទាំងចាត់អាទិភាពដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បី ធានាដល់ការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌនៃរាជធានី ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ។ លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនឹងកែលម្អ ការផ្តល់សេវាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៏ ស៊ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដែលអាចឆ្លើយតប បានទៅ នឹងតម្រូវការ របស់ប្រជាពលរដ្ឋ ជាក់ ស្តែងនៅសាលារាជធានី ភ្នំពេញ ក៏ដូចជានៅតាមសាលាខណ្ឌទាំង១៤ គឺយើងបានបង្កើតច្រកចេញចូលតែមួយ និងការិយាល័យ របស់ប្រជាពលរដ្ឋ ដែលអាច បម្រើសេវាជូនប្រជាពល រដ្ឋបានទាន់ចិត្ត ព្រម ទាំងអាចកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕ សំរិត