ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយអូលែតអឹភែរឹលខេមបូឌាកូអិលធីឌី កម្មករ កម្មការិនីភ័យរត់ចែកជើងគ្នា សំណាងល្អរាលដាលធំដុំទេ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីបងប្អូនកម្មករកម្មការិនីធ្វើការនៅក្នុងរោងចក្រខាងលើបានឲ្យដឹងថា៖មូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពី office ហើយក៏មានផ្សែងក្មួលខ្មាញ់ចេញពីបន្ទប់នោះធ្វើឲ្យកម្មកកម្មការិនីភ័យស្លន់ស្លោរត់ចែកជើងគ្នាតែម្តង ។ ប្រភពដដែលបានបន្តទៀតថា ក្រោយមកក៏អាជ្ញាធរសង្កាត់និងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អកចុះទៅទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន្តផងដែដោយបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបអគ្គិនោះរលត់ទៅវិញនៅម៉ោង០២និង១០នាទីរសៀលថ្ងៃដដែល ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។
ជុំវិញករណីខាងលើករណីខាងលើសមត្ថកិច្ចមិនទាន់ដឹងថា ទំហំនៃការខូចខាតអស់ប៉ុន្មាននៅឡើយទេ ។
ប៉ុន្តែកម្មកកម្មការិនីដែលបម្រើការនៅក្នុងរោងចក្រនោះត្រូវបានថៅកែឲ្យឈប់សម្រាកត្រលប់ទៅផ្ទះវិញសិនរងចាំខាងរោងចក្ររៀបចំកន្លែងដែលឆេះនោះរួចរាល់ទើបឲ្យកម្មកកម្មការិនីចូលធ្វើការជាធម្មតាវិញ ៕ ចន្ទ លីហ្សា