ខេត្តបាត់ដំបង: កាលពីវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២៧ខែ វិច្ឆិកា ឆ្នាំ២០១៩មានករណីខ្សែភ្លើងឆក់ស្លាប់ យុវជនម្នាក់នៅចំណុចក្រុមទី៩ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
មន្រ្តីនគរបាលស្រុកមោងឬស្សីបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុង ស៊ីណា ហៅម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកើតហេតុ។
មុនពេលកើតហេតុយុវជនរូបនេះបាន ឡើងជួយធ្វើសំយាបផ្ទះឲ្យឪពុកមា ហើយបានលើកដែកទៅប៉ះនឹងខ្សែភ្លើងមេនៅខាងលើបណ្តាលឲ្តឆ្លងចរន្តឆក់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ សន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្តខ្សែភ្លើងឆក់ប្រាកដមែនរួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា