ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយខំយកម្ហូបមកអោយកូនស្រីដល់ផ្ទះ ស្រាប់តែប្រទះឃើញដេកស្លាប់ទាំងសភាពហើមស្អុយបាត់ទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានយកម្ហូបទៅឲ្យកូនស្រី ខណៈទៅដល់ផ្ទះស្រាប់តែឃើញ បិទទ្វារខាងក្នុងហៅក៏មិនលឺទើបហៅអ្នកជិតជួយបញ្ចាំងភ្លើងមើល ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយបាត់ទៅហើយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទី យប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ N៖Q-06 ផ្លូវបេតុង បុរីរំចេក៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមសម្តីរបស់ម្តាយបង្កើតរបស់ សពឈ្មោះ ហាន សុខនាថ អាយុជាង៤០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ ឈ្មោះ ស្រៀង លក្ខិណា អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយមាន កូនប្រុសអាយុ៦ឆ្នាំ ម្នាក់​ រស់នៅខាងអតីតប្តី នៅឯខេត្តកំពង់ចាម និងមានស្រុកកំណើតភូមិ តាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ហើយកូនស្រីគាត់ (សព) ទើបមកពីធ្វើការ ពីប្រទេសកូរ៉េ ក្នុងអំឡុងខែ មិថុនា ឆ្នាំ២០១៩ ហើយសព្វថ្ងៃធ្វើជាបុគ្គលិក នៅហាងហ្វូតូកូពី និងថតរូប នៅហាងមួយកន្លែងម្តុំបុរីសែនមនោរម្យ បច្ចុប្បន្នស្នាក់នៅតែម្នាក់ឯងនៅផ្ទះកើតហេតុ។

ស្ត្រីជាម្តាយបានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃអាទិត្យ ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កូនស្រីគាត់បានទៅលេងផ្ទះរបស់គាត់នៅ ឯភូមិអង្គ សង្កាត់ចោមចៅទី៣ លុះនៅពេលល្ងាចថ្ងៃដដែល កូនស្រី(សព) បានត្រឡប់មកផ្ទះកើតហេតុ នៅបុរីរំចេក៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូលវិញ ក៏មិនបាន ទាក់ទងគ្នារហូតទៅ ។ លុះដល់យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលា ម៉ោង៧និង១០នាទីយប់ រូបគាត់ជាម្តាយបានធ្វើម្ហូបថាយកមក អោយកូនស្រី លុះមកដល់មុខផ្ទះទ្វារជាប់សោ ភ្លើងមិនបើក ងងឹត ក៏អើតមើលឃើញដេកនៅជាន់ក្រោយផ្ទាល់ដី ហៅមិនព្រមងើប​និងឆ្លើយ ក៏អោយអ្នកជិតខាងជួយមើល និងបញ្ចាំងភ្លើងទើបដឹងថា កូនស្រីរបស់គាត់ស្លាប់បាត់ទៅហើយ ដោយ សភាពហើម ស្អុយរលួយទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយពីដឹងរឿងនេះភ្លាម ប្រជាពលរដ្ធបានរាយការណ៍ ប្រាប់អាជ្ញាធរ និងនគរបាលមូលដ្ឋានចុះមើលកន្លែង ក៏បានរាយការណ៍បន្តជូនផ្នែកជំនាញ រង់ចាំមកពិនិត្យកោសលវិច័យថា ជនរង់គ្រោះស្លាប់ដោយសារអ្វីអោយពិតប្រាកដ តែបើតាមសម្តីរបស់ស្ត្រីជាម្តាយ បាននិយាយទាំងទឹកភ្នែកថា កូនគាត់ អាចសំលាប់ខ្លួនឯង ច្រើនជាងករណីឃាតកម្ម ព្រោះថាសោទ្វារផ្ទះគឺចាក់សោពីខាងក្នុងទាំងអស់ ៕ សុខាសែនជ័យ


ចែករំលែក៖