ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រឿងៗនឹកឃើញស្រីបែរជាបះខ្ទើយខ្វេះយកលុយអស់២០ម៉ឺនរៀលប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាខ្ទើយម្នាក់តែងខ្លួនធ្វើស្រី បានខ្វេះយកលុយពីបុរសម្នាក់ជាង២០ម៉ឺនរៀល បានសម្រេច កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះមានឈ្មោះ លី សារុន អាយុ២៨ឆ្នាំ មុខរបបតៃកុងឡាន ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យជាខ្ទើយ ប្រុសតែងខ្លួនធ្វើស្រីមានឈ្មោះ យឿន ហៅឆ្លូញ អាយុ២៧ឆ្នាំ មុរបបបំរើផ្លូវភេទស្នាក់នៅមិនពិតប្រាកដ មានស្រុកកំនើតស្រុកព្រះស្ដេចខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រារៀងស្រឿងៗបានទៅញ៉ែខ្ទើយតែងខ្លួនធ្វើស្រីដ៏ស្អាតម្នាក់កំពុងឈរដងផ្លូវក៏បបួលនាងទៅរួមរក័ក្នុងដីឡូត៍មួយកន្លែង ដោយមិនបាននិយាយតម្លៃនោះទេ រួចហើយក៍ព្រមព្រៀងទៅជាមួយគ្នាដោយសារតណ្ហាឡើងខ្លាំង កំពុងតែស្រួលផងនោះ ត្រូវខ្ទើយឆ្លៀតឱកាសស្ទាបអង្អែលរួចធ្វើសកម្មភាពលូកហោប៉ៅខ្វេះយកលុយបានជាង២០ម៉ឺនរៀលក៏រត់គេចខ្លួន តែដោយសារបុរសជាជនរងគ្រោះស្ទាបក្នុងហោប៉ៅបាត់លុយអស់ ក៏បានរត់ដេញតាមទារយកលុយវិញ ព្រោះលុយនេះ ជាលុយថៅកែទេ តែខ្ទើយធ្វើស្រីនោះ ប្រកែកថា មិនបានយកទេ ហើយចេះតែដើរបណ្ដើររត់បណ្ដើរ ហើយថែមទាំងកាន់ដុំថ្ម៣ទៅ៤ដុំទៀតផង ។

ចំណែកបុរសរងគ្រោះនៅតែដើរតាមរហូតដល់ស្តុបណតប្រីត ក៏ជួបកម្លាំងសមត្ថកិច្ចកំពុងតែល្បាតជួយដេញតាម តែត្រូវខ្ទើយរូបនោះគប់មួយដុំថ្មបណ្ដាលឲ្យចំភ្នែកខាងឆ្វេងងងិតមុខដួលខ្ពោកទៅនឹងដីមួយសន្ទុះ ទើបដឹងខ្លួនក៏ដេញបន្តទៀតរួមទាំងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម និងប្រជាពរដ្ឋដេញរហូតដល់ទឹកដីខណ្ឌពោធិ៍សែនជ័យ ទើបឃាត់ខ្លួនបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣វិញ ព្រោះជាទឹកដីកើតហេតុ ។ ខណៈដល់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ជនរងគ្រោះមិនប្ដឹងផ្ដល់សុំតែលុយវិញដើម្បីទុកឲ្យថៅកែ ។ ចំណែកជនសង្ស័យជាខ្ទើយខាងលើទុកឲ្យសមត្ថកិច្ចអប់រំរួចដោះលែងឲ្យមានសេរីភាពវិញផងដែរ ៕ ភារ៉ា ដង្កោ


ចែករំលែក៖