ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ពលរដ្ឋមួយចំនួននៅស្រុកស្ទឹងហាមភ្ញាក់ផ្អើលអបិយជំនឿនាំគ្នាធ្វើទីងមោង និងដុតភ្លើងមុខផ្ទះ ដែលថា អាចបណ្តេញឧបទ្រុបចង្រៃ ។
ប្រភពបានបញ្ជាក់ថា ពលរដ្ឋមួយចំនួននៅក្នុងទីប្រជុំជនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាំគ្នាធ្វើទីងមោងនិងដុតភ្លើង នៅមុខផ្ទះ តាមអបីយ៍ជំនឿ ដែលតាមអ្នកភូមិអះអាងថា ដើម្បីដេញខ្មោចនិងឧបទ្រុប ចង្រៃកុំអោយកើតមានក្នុងគ្រួសារ ក្រោយមានមនុស្ស៥នាក់ បានស្លាប់ជាបន្តបន្ទាប់ជាប់ៗគ្នា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលខ្លះស្លាប់ដោយធ្វើអត្តឃាត ខ្លះស្លាប់ដោយខ្យ់គ,គាំងបេះដូង និងខ្លះស្លាប់ដោយជំងឺ ៕ ឆ្លាម សមុទ្រ