ព័ត៌មានទាន់ហេតុការណ៍៖

គាស់ទ្វារផ្ទះជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ផ្ទះឃើញទាន់ ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានវាយស្វាគមន៍ចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះប៉ុនប៉ងលួចទ្យព្យសម្បត្តិតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចផ្ទះប្រជាពលរស្ឋមួយកន្លែង ផ្លូវបេតុងទ្រុងមាន់ ក្នុងភូមិដូង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះសុខកុសល់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានចាក់សោទ្វារផ្ទះហើយក៏នាំគ្នាមកមើលសពស្ត្រីម្នាក់ដែលត្រូវគេសម្លាប់នៅក្បែរកន្លែងកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានជ័រសង្ស័យម្នាក់ធ្វើដំណើរដោយថ្មើរជើងហើយធ្វើសកម្មភាពយកដែកមកឆ្កិះសោទ្វារផ្ទះរួចដើរចូលទៅក្នុងប៉ុនប៉ងលួចទ្យព្យសម្បត្តិ តែដោយផ្ទះកើតហេតុមានមនុស្សនៅខាងក្នុង ក៏បាមភាពយកដែកមកឆ្កិះសោរទ្វារផ្ទះរួចដើរចូលទៅក្នុងប៉ុនប៉ងលួចទ្យព្យសម្បត្តិតែដោយផ្ទះកើតហេតុមានមនុស្សនៅខាងក្នុង ក៏បាឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កម៉ូតូ ក៏បានស្រែកឆោឡោលផ្អើលដល់ប្រជាពលរដ្ឋនៅចំណុចកើតហេតុខាងលើ នាំគ្នាព័ទ្ធចាប់ខ្លួនភ្លាមៗរួច ស្វាគមន៍មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើកំណត់ហេតុជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖