ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចៀសឲ្យបានដាច់ខាតរាល់បទល្មើស និងបាតុភាពអសកម្មនានា ដែលកើតឡើងជាយថាហេតុ នាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ ខ.ភ.ម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិថ្លែងថា: កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ត្រូវសម្រេចឱយបាន នូវចក្ខុវិស័យ និងបព្ជស ដាច់ខាត រាល់បទល្មើស និងបាតុភាពអសកម្មនានា ដែលអាចកើតឡើងជាយថាហេតុ នាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ (ខ.ភ.ម) ។

ដូច្នេះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទា ហានជំនាញ ជាសេនាធិការជូន មេបញ្ជាការគ្រប់ជាន់ថ្នាក់ លើការងារបុគ្គលិក ត្រូវយកចិត្តទុកដាក់លើចំណុច សំខាន់ៗ អនុវ ត្តភារកិច្ច ទទួលបានជោគជ័យជូនជាតិ ។ ការលេីកឡេីងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដូច្នេះក្នុងពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផល ការងារបុគ្គលិករយៈ ពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០២០- ២០២៤) របស់នាយកដ្ឋានបុគ្គលិក ក្រសួងការពារ ជាតិ នារសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦ ៣ត្រូវ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ ។

នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានបុគ្គលិក មានប្រសាសន៍ថា: ការងារបុគ្គលិកជាការ ងារមួយ មានសារសំខាន់ក្នុងការកសាងធនធាន មនុស្សក្នុងវិស័យការពារជាតិ ។

ជាមុខសញ្ញាបន្តវេន ត្រូវរៀបចំឲ្យបានត្រឹមត្រូវ នូវប្រភពបន្តវេនទាំងផ្នែក បច្ចេកទេស និងឯកទេសដែលបណ្តុះបណ្តាកន្លងមក គឺពេលចប់វគ្គ ត្រូវចាត់តាំងឲ្យបំពេ ញភារកិច្ច ត្រូវតាមចំណេះ ជំនាញដែលបានរៀនសូត្រ ក្នុងសាលា ដែលបានបណ្តុះបណ្តាលរួច ។ ចំពោះមុខសញ្ញាយោធិនដាក់ឲ្យចូល និវត្តន៍ត្រូវរៀបចំតាមពេលកំណត់ ។

សម្តេចពិជ័យសេនា បានគាំទ្រ និងលើកទឹកចិត្តឲ្យដល់នាយ ទាហានផ្នែកបុគ្គលិក បន្តខិតខំបំពេញនូវចំណេះ ជំនាញរបស់ខ្លួនថែមទៀត ឆ្លើយតប និងផែនការកែទម្រង់(ខ.ភ.ម) ស្រប តាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល លើវិស័យការពារជាតិ ។

សម្តេចពិជ័យសេនា ថ្លែងបន្តទៀតថា: ក្រសួងការពារនៅតែចាត់ទុកការងារបុគ្គលិកគឺជាផ្នែកមួយដ៏សំខាន់បំផុត ជាសេនា ធិការជូនថ្នាក់ដឹកនាំសម្រាប់បម្រើឲ្យវិស័យការពារជាតិ ជាកម្លាំ ងមិនអាចខ្វះបានក្នុងការធ្វើបង្អែក ដ៏រឹងមាំ ការពាររដ្ឋធម្មនុញ្ញការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណ ភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយការពាររាជ រដ្ឋាភិបាល ស្របច្បាប់ដែលប្រសូត្រចេញពីការបោះ ឆ្នោតផងដែរ៕ សុខដុម


ចែករំលែក៖