ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកសៀមប៉ាងស្នើឲ្យក្រុមប្រឹក្សាខេត្តជួយដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងវេទិកាសាធារណ:

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ តាមរយៈវេទិកាផ្សព្វផ្សាយសាធារណ: និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ធ្វើឡើងក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រជាពរដ្ឋមកពីបណ្តាឃុំនានាក្នុងស្រុកសៀមប៉ាង បានស្នើ និងសំណូមពរដល់លោកឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយនូវបញ្ហា ប្រឈមសំខាន់ៗ ដែលបាន និងកំពុងកើតឡើង ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ពួកគាត់ឲ្យមានការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ជួយដោះស្រាយរាលបញ្ហាគ្រប់យ៉ាង ឲ្យបានប្រសើរនូវជីវភាពមួយល្អប្រសើរ សម្រាប់ពលរដ្ឋក្នុងស្រុកទាំងមូល ។

លើកឡើងនៅចំពោះមុខ លោក ឡូយ សុផាត អ្នកតំណារាស្ត្រមណ្ឌលស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងចំពោះមុខលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដែលបានអញ្ជើញជាគណៈអធិបតីក្នុងវេទិកានេះ ប្រជាពលរដ្ឋចូលរួមចំនួន២៥៤នាក់បានបង្ហាញនូវទុកកង្វល់របស់ខ្លួនស្រដៀងគ្នាដែលមានការពាក់ព័ន្ធ និងបញ្ហាអគ្គីសនី អប់រំ ដីធ្លី ការជួសជុលផ្លូវ ស្ពាន អន្តោប្រវេសន៍ ការស្វែងរកការងារធ្វើ បរិស្ថាន និងបញ្ហាកសិកម្មជាដើម ដោយស្នើរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាពិចារណា ដោះស្រាយជូនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

តំណាងប្រជាពលរដ្ឋមកពីឃុំព្រែកមាសលោក ណយ ខុង បានលើកឡើងថា ប្រជាពលរដ្ឋបានទទួលស្គាល់ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្រុក ឃុំកន្លងមកនេះដែលបានធ្វើសហគមន៍មូលដ្ឋានមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋតាមតំបន់មួយចំនួនទៀតនៅតែជួបបញ្ហាប្រឈម និងសុំឲ្យថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ ។

មានប្រសាសឆ្លើយតបទៅកាន់ប្រជាពលរដ្ឋដែលរួមក្នុងវេទិកា រយៈពេលកន្លះថ្ងៃនេះ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្ត រួមទាំងអាជ្ញាធរពាក់ព័ន្ធ និងធ្វើការដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋចំពោះរាល់សំណូមពរណាដែលអាជ្ញាធរអាចដោះស្រាយបាន ប៉ុន្តែចំពោះសំណូមពរណាមួយដែលមិនទាន់បានដោះស្រាយភ្លាម ក្រុមប្រឹក្សាខេត្ត និងយកនូវរាល់បញ្ហាទាំងអស់នេះទៅពិនិត្យ និងពិភាក្សា ដើម្បីធ្វើយ៉ាងណាអាចដោះស្រាយឲ្យបានតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ។

លោកប្រធានក្រុមប្រឹក្សាខេត្តបញ្ជាក់ថា តាមរយៈវេទិកានេះបានផ្តល់ឲ្យឱកាសឲ្យប្រជាពលរដ្ឋមានសេចក្តីក្លាហ៊ានបង្ហាញនូវក្តីកង្វល់ និងបញ្ហាប្រឈមដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានមើលឃើញ និងដោះស្រាយ ជាក់ស្តែងក្រោយវេទិកាបានបញ្ជប់ទាំងស្រុង ក្រុមការងារពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបានរកឃើញនូវបញ្ហាប្រឈម និងសំនូបពរនានឆារបស់ប្រជាពលរដ្ឋចំនួន៦០ ក្នុងនោះការលើកឡើងដោយផ្ទាល់មាត់មានចំនួន១០ បញ្ហា វាគ្មិនបានបកស្រាយបំភ្លឺរួចរាល់មានចំនួន២១ ដោយឡែកនៅមានសំនួរ និងសំណូមពរចំនួន៣៩ទៀត ក្រុមការងារ និងយកទៅពិភាក្សា និងជំរុញឲ្យមានការដោះស្រាយ ៕ មាស សុផាត


ចែករំលែក៖