ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបង់ក្លាដែសសម្រេចកាត់ទោសប្រហារជីវិតភេរវករសម្លាប់ជនបរទេស​២២នាក់​ កាលពីឆ្នាំ​២០១៦

ចែករំលែក៖

ក្រុមភេរវកម្មនៅក្នុងប្រទេសបង់ក្លាដែស​បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋ​ ដោយក្រុមភេរវកម្មនៅក្នុងប្រទេសនេះ មានទំនាក់ទំនងជាមួយ ក្រុមIS ​នៅក្នុងប្រទេសស៊ីរី ។ កាលពីឆ្នាំ​២០១៦ ក្រុមភេរវកម្ម​បានសម្លាប់ជនបរទេសដល់ទៅ​២០ នាក់ក្នុងប្រទេសបង់ក្លាដែស ហើយក្រុមភេរវករជាច្រើនក៏ត្រូវបានចាប់ខ្លួន​ ។

នៅពេលនេះតុលាការប្រឆាំងភេរវកម្មពិសេស​របស់បង់ក្លាដែស​ បានប្រកាស់កាត់ទោសប្រហារជីវិត​ក្រុមភេរវករចំនួន​៧នាក់​​ មកពីក្រុមអ៊ីស្លាម​​ Jumatul Mujahedeen ​ ​ដែលជាក្រុមភេរវករ​ នៅពីក្រោយការវាយប្រហារ ​កាលពីឆ្នាំ​២០១៦ ដោយបាន​សម្លាប់មនុស្ស​២២នាក់​ ភាគច្រើនជាជនបរទេស​ ។

ចៅក្រម​ Mojibur Rahman ​បានចោទប្រកាន់​ខ្មាន់កាំភ្លើង​ ក្រុម​ Jumatul Mujahedeen ជាអ្នកផលិតគ្រាប់បែក​សម្លាប់មនុស្ស ។ ក្នុងចំណោម​ជនជាប់ចោទ​៨នាក់ពាក់ព័ន្ធ និងការវាយប្រហារនោះ មានជនសង័្សយម្នាក់ បានរួចផុតពីការចោទប្រកាន់ ។ តុលាការពិសេសរបស់ប្រទេសបង់ក្លាដែស ​បានប្រកាសសាលក្រម​ប្រហារជីវិត​ភេរវករ ចំនួន៧នាក់ ជាប់ពាក់ព័ន្ធ និងការវាយប្រហារភេរវកម្ម កាលពីឆ្នាំ​២០១៦ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៦​​ ភេរវករ​៥នាក់​ បានវាយប្រហារទៅលើហាងកាហ្វេមួយ នៅទីក្រុង​Dhaka ​ដោយចាប់មនុស្ស​២០នាក់ធ្វើជាចំណាប់ខ្មាំង​ រួចហើយសម្លាប់ចំណាប់ខ្មាំងទាំងនោះ​ ។ ជនរងគ្រោះ ទាំងអស់ គឺជាជន​បរទេស មកពីអ៊ីតាលី និងជប៉ុន ។ ក្រៅពីនេះ ក៏មានប៉ូលិសពីរនាក់ បានលះបង់ជីវិត នៅក្នុងការប្រយុទ្ធគ្នាជាមួយ និងក្រុមភេរវករផងដែរ​ ។ ចំណែកភេរវករ​៥នាក់ ក៏ត្រូវបានប៉ូលិស​បាញ់សម្លាប់ ក្រោយការឡោមព័ទ្ធនៅទីនោះ រយៈពេល១២៕


ចែករំលែក៖