ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយសង្គ្រាម ពលរដ្ឋហ្វហ្គានីស្ថាន ជាច្រើនស្លាប់ជាបន្តបន្ទាប់ដោយជាន់គ្រាប់មីន

ចែករំលែក៖

គ្រាប់មីនរាប់រយតោន ត្រូវបានភាគីទាំងពីរ អាមេរិក និងអាហ្វហ្គានីស្ថាន ប្រើប្រាស់ ដើម្បីប្រឆាំងគ្នាទៅវិញទៅមក ។ នៅពេលនេះ អាចនិយាយបានថាសង្គ្រាម នៅអាហ្វហ្គានីស្ថាន​បានបញ្ចប់ទៅហើយ ប៉ុន្តែ​ការស្លាប់​របស់ពលរដ្ឋ ដោយសារតែ គ្រាប់មីនមិនទាន់ផ្ទុះ ឬបង្កប់តាមដង់ផ្លូវ បានសម្លាប់ពលរដ្ឋអាហ្វហ្គានីស្ថានជាបន្តបន្ទាប់​ ។

ទាំងនោះហើយជាលទ្ធផលបន្សល់ទុក ក្រោយសង្គ្រាម នៅពេលនជនស៊ីវិលអាហ្វហ្គានីស្ថាន​យ៉ាងតិច១៥នាក់ ក្នុងនោះស្ត្រី៦នាក់ និងកុមារ៨នាក់​ បានបាត់បង់ជីវិត ខណៈដែលរថយន្តរបស់ពួកគេធ្វើចរាចរណ៍​បានបើកបរជាន់លើគ្រាប់បែក​កប់នៅតាមផ្លូវហាយវ៉េ​ បណ្ដាលឲ្យផ្ទុះកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅខេត្តភាគខាងជើងរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ ហេតុការណ៍នេះ​ក៏នៅបានបណ្តាលឲ្យរងរបួស មនុស្សពីរនាក់បន្ថែមទៀតផងដែរ ។

អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានចាត់ទុកថា វាជាសកម្មភាពរបស់ក្រុមឧទ្ទាមតាលីបង់ ដែលបានបង្កប់គ្រាប់បែកនៅតាមដងផ្លូវ ស្ថិតនៅក្នុងខេត្ត Kunduz នោះ ។

ប្រភពពីមន្ត្រីក្នុងតំបន់បានថ្លែងថា ជនរងគ្រោះទាំងនោះ​ បាន និងកំពុងនាំគ្នាធ្វើដំណើរទៅចូលរួមពិធីអាពាហ៍ពិពាហ៍មួយ ស្ថិតនៅក្នុងស្រុក Imam Sahib ។ ទីតាំងនោះ​ជាកន្លែង​ប្រយុទ្ធ​យ៉ាងខ្លាំង​ក្លា​រវាង​កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់ ។

ជនស៊ីវិល​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​ បានបន្តបាត់បង់ជីវិត​រៀងដរាប ខណៈដែលអំពើហិង្សាក្នុងសង្គ្រាមប្រឆាំងភេរវកម្មនោះ​ បានចូលដល់ឆ្នាំទី១៩ហើយ​ កាលពីខែមុន ។

របាយការណ៍របស់អង្គការសហប្រជាជាតិ​ បានចេញផ្សាយថា ជនស៊ីវិលអាហ្វហ្គានីស្ថានប្រហែល ២ ៦០០​នាក់ បានបាត់បង់ជីវិត​ ក្នុងអំឡុងពេលប្រាំបួនខែនៃឆ្នាំ២០១៩នេះ និង ៥ ៦០០​នាក់បានរងរបួស​ធ្ងន់​ ស្រាល ៕


ចែករំលែក៖