ព័ត៌មានទាន់ហេតុការណ៍៖

សារទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ស្ថិតក្នុងស្ថានភាពនៃការបន្ត
សង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកខ្ញុំ ខ្ញុំបន្ត
លុបចោលការចូលរួមកម្មវិធីមួយចំនួន
សម្រាប់ចុងសប្តាហ៍នេះនិងសប្តាហ៍ក្រោយដោយប្រគល់ជូនឧបនាយករដ្ឋមន្រ្តីមួយចំនួនចូលរួមជំនួសព្រោះ
កម្មវិធីនេះមិនអាចលើកពេលរង់ចាំ
វត្តមានរបស់ខ្ញុំបានឡើយ។
សប្តាហ៍ក្រោយខ្ញុំត្រៀមទទួលអគ្គរដ្ឋទូត
បរទេសពីររូប អភិបាលក្រុងប៉ារីសមួយ
រូបនិងអគ្គលេខាធិការនៃសមាគមប្រទេសនិយាយភាសាបារាំងមួយរូបប៉ុណ្ណោះ។

បើទោះជាខ្ញុំមិនបានបង្ហាញមុខជាសាធារណៈនៅក្នុងការប្រជុំទាំងនៅ
ក្រៅប្រទេសនិងកម្មវិធីនានានៅក្នុង
ប្រទេសក៍ដោយក៍ខ្ញុំនៅតែបន្តដោះ
ស្រាយការងារជាការពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខាន
ឡើយបើទោះបីខ្ញុំអត់ងងុយនិងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យ
ក៍ដោយ។

ខ្ញុំនឹងបន្តការតាមដានមើលថែទាំ
ម្តាយក្មេកខ្ញុំតទៅទៀតព្រោះពុំមាន
ពេលផ្សេងទៀតដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ។

ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយោគយល់ដល់ការលំបាករបស់ខ្ញុំនិង
យល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៍លំបាក
នេះ។ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំដោយមិនបានលានោះឡើយ។

សូមអរគុណសម្តេច ឯកឧត្តម លោក
ជំទាវឧបនាយករដ្ឋមន្ត្រីដែលបានធ្វើជា
តំណាងខ្ញុំចូលរួមក្នុងការប្រជុំទាំងក្នុងនិង
ក្រៅប្រទេស៕


ចែករំលែក៖